• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគចិនមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីវិនិយោគិនចិននិយាយរួមមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។ ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រារ៉ា-មេគង្គ (ACMECS) លើកទី ១០, កិច្ចសហប្រតិបត្តិការឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១១ និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញ បានជួបធ្វើការជាមួយសាជីវកម្មឈានមុខគេមួយចំនួនរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យទាំងនេះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបលោក Jiāng ní  ប្រធានក្រុមប្រឹក្សាសមាជិកនៃ China Huadian  (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មបង្កើនកិច្ចសហប្រតិបត្តិការ និងវិនិយោគនៅវៀតណាមជាមួយនឹងគម្រោងជាក់ស្តែង។ ទន្ទឹមនឹងនោះ ផ្តល់ជំនួយហិរញ្ញវត្ថុអនុគ្រោះ ផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងវិទ្យាសាស្ត្រគ្រប់គ្រងសម្រាប់ដៃគូវៀតណាមអភិវឌ្ឍន៍រួមគ្នា; នាំដៃគូវៀតណាមឱ្យកាន់តែស៊ីជម្រៅទៅក្នុងសង្វាក់ផ្គត់ផ្គង់សាជីវកម្មនិងសកល។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីវិនិយោគិនចិននិយាយរួមមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ(GMS) លើកទី៨ និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន កាលពីថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងគុនមីង ប្រទេសចិន នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) លោក Wei Yingbiao។

Top