• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងជំរុញគម្រោងវិនិយោគនៅតំបន់អភិវឌ្ឍន៍ពិសេស Mariel របស់ប្រទេសគុយបា

នាព្រឹកថ្ងៃទី ២០ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីឡាហាវ៉ាន ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានទទួលជួបរដ្ឋមន្ត្រីពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបាលោក Rodrigo Malmierca Diaz និងថ្នាក់ដឹកនាំតំបន់អភិវឌ្ឍន៍ពិសេស Mariel។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីពាណិជ្ជកម្មនិងវិនិយោគគុយបា Rodrigo Malmierca Diaz (រូបថត៖ Thong Nhat/TTXVN)


នៅទីនេះ រដ្ឋមន្ត្រី លោក Rodrigo Malmierca Diaz និងថ្នាក់ដឹកនាំពិសេស Mariel មានបំណងចង់មានគម្រោងវិនិយោគបន្ថែមទៀតនៅវៀតណាមដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពជាប្រពៃណីពិសេសរវាងប្រទេសទាំងពីរនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាក្នុងវិស័យយុត្តិធម៌ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាដើម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បច្ចុប្បន្នវៀតណាមគឺជាវិនិយោគិនបរទេសធំទី ២ នៅលើពិភពលោកដែលបានវិនិយោគនៅតំបន់អភិវឌ្ឍន៍ ពិសេស Mariel។ នាពេលខាងមុខនេះ វៀតណាមនឹងជំរុញគម្រោងវិនិយោគនៅតំបន់អភិវឌ្ឍន៍ពិសេស Mariel ដោយមានវិស័យជាក់ស្តែង បម្រើដល់ការអភិវឌ្ឍនិងតម្រូវការនៃការនៅរបស់ប្រជាជនគុយបា ជាពិសេសទំនិញចាំបាច់និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានរដ្ឋ  មានបំណងចង់ឲ្យគុយបាធ្វើការវិនិយោគឲ្យបានច្រើនថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធនៃតំបន់អភិវឌ្ឍន៍ពិសេស Mariel  រួមជាមួយនឹងគោលនយោបាយវិនិយោគមានភាពបត់បែនបាននិងផ្តល់អាទិភាពដល់វិនិយោគិនដែលមកវិនិយោគនៅតំបន់ Mariel ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top