• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌូណេស៊ីរួមគ្នាអំពាវនាវដល់សហគមន៍អន្តរជាតិគាំទ្រដល់តំបន់ Great Lakes


ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាអំពីតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក (រូបថត៖ vov.vn)
 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ ខែតុលា បានបើកកិច្ចប្រជុំផ្ទាល់ដោយពិភាក្សាលើស្ថានការណ៍នៅតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានស្ថានបេសកកម្មឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានអានសុន្ទរក ថារួម របស់វៀតណាមនិងឥណ្ឌូនេស៊ី ដោយចែករំលែកទស្សនៈ របស់សមា ជិកក្រុមប្រឹក្សាសន្តិសុខ ក្នុងការទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ  និងប្រទេសដទៃទៀតនៅក្នុងតំបន់ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព សន្តិសុខនិងកិច្ច សហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់។ បទសន្ទរកថានេះក៏បានចាត់ទុកថា ចាំបាច់ត្រូវដោះស្រាយឲ្យដល់ប្ញសគល់នៃអស្ថេរភាពនៅក្នុងតំបន់ តាមរយៈបង្កើនការផ្សះផ្សាការ សម្របសម្រួលក្នុងការដោះស្រាយសកម្មភាពខុសច្បាប់របស់ក្រុមប្រដាប់អាវុធ រួមទាំង ការដោះស្រាយលើបញ្ហាគ្រប់គ្រងធនធានធម្មជាតិនិងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទៀតផង។

សូមគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសអាស៊ានទាំងពីរគឺ ឥណ្ឌូណេស៊ីនិងវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខឆ្នាំ ២០២០។ ចាប់តាំងពីខែឧសភារហូតមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានធ្វើសន្ទរកថារួមជាច្រើនលើក ដើម្បីលើកកម្ពស់សម្លេងនិងរូបភាពរបស់អាស៊ាន។ ហើយក្នុងខែតុលានេះ ប្រទេសទាំងពីរក៏បានធ្វើសន្ទរកថារួមស្តីពីប្រទេសម៉ាលីនៅថ្ងៃទី ៨ ខែតុលា ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top