
វៀតណាមនិងឥណ្ឌារឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ក្នុងក្របខ័ណ្ឌនៃសន្និសីទអង្គភាពអាជីវកម្មឥណ្ឌានិងប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម(CLMV) លើកទី ៤ ដែលប្រព្រឹត្តទៅនៅទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌានោះ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅជំនួបពិភាគ្សាដោយឡែកអំពីប្រធានបទវៀតណាម។
ថ្លែងមតិក្នុង ជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានសង្កត់ធ្ងន់ថាក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារប្រទេសជាតិវៀតណាមជានិច្ចកាលចាត់ទុកឥណ្ឌាជាមិត្តដ៏ល្អមួយនិងដៃគូគួរឲ្យទុកចិត្តដែរ។ លោកឯកអគ្គ រដ្ឋទូតបានជឿជាក់ថា ប្រទេសទាំងពីរអាចសម្រេចបានគោលដៅទទួលបានប្រាក់ពាណិជ្ជកម្មទ្វេភាគី១៥ពាន់លានដុល្លា ព្រមទាំងស្វាគមន៍អង្គភាពអាជីវកម្មឥណ្ឌាធ្វើការវិនិយោគនៅវៀតណាម។
នៅក្នុងជំនួបពិភាគ្សានេះ តំណាងខេត្ត Ninh Thuan និងខេត្ត Tien Giang បានឧទ្ទេសនាមអំពីតំបន់ខ្លួន ក៏ដូចជាឧត្តមភាពសម្រាប់ទាក់ទាញវិនិយោគិនឥណ្ឌាផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម