• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីរ៉ង់បន្តជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (៨-១០) នាថ្ងៃទី ៨ សីហានេះ បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការនៅទីក្រុង Tehran ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបពិភាក្សាជាមួយប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf។
  ទិដ្ឋភាព​នៃជំនួបនេះ។ រូបថត៖ Doãn Tấn - TTXVN  

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអ៊ីរ៉ង់ ដែលជាដៃគូសំខាន់មួយរបស់វៀត ណាមនៅមជ្ឈិមបូព៌ា។ ចំណែកឯប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក៏បានអះអាងថា រដ្ឋសភា និងប្រជាជនអ៊ីរ៉ង់តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ដែលជាដៃគូសំខាន់របស់អ៊ីរ៉ង់នៅអាស៊ី-ប៉ាស៊ីហ្វិក; ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម-អ៊ីរ៉ង់ ក៏ដូចជារវាងរដ្ឋសភានៃប្រទេសទាំងពីរនឹងមានការវិវឌ្ឍយ៉ាងធំធេងនាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើវិធានការជាក់ស្តែង ដើម្បីលើកកំពស់ប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ រៀបចំបានល្អសម្រាប់កិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​វៀតណាម​-អ៊ីរ៉ង់ នៅទីក្រុងហាណូយ។

លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពពង្រឹងការតភ្ជាប់រវាងមូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗដើម្បីជ្រាបចូលទីផ្សារប្រទេសផ្សេងទៀត។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពសហការក្នុងការផលិតផលិតផលតាមស្តង់ដារហាឡា។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការគយ និងបន្តយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកវិធានការលោតផ្លោះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាអ៊ីរ៉ង់បានចាត់ទុកថា៖ អង្គភាពអាជីវកម្មអ៊ីរ៉ង់ចាប់អារម្មណ៍លើទីផ្សារវៀតណាមកាន់តែខ្លាំង  មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មជាមួយវៀតណាមថែមទៀត; ត្រៀមខ្លួនជាស្រេចក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃភាគីទាំងពីរក្នុងការសហការគ្នាក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញប្រធានរដ្ឋសភាអ៊ីរ៉ង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម នាពេលឆាប់ៗខាងមុខ និងអញ្ជើញរដ្ឋសភាអ៊ីរ៉ង់ បញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទសកលនៃសមាជិកសភាវ័យក្មេងលើកទី៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនាខែកញ្ញាខាងមុខ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភា អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue សារព័ត៌មានអ៊ីរ៉ង់ថ្ងៃនេះបានចុះផ្សាយក្នុងពេលដំណាលគ្នាអំពីព្រឹត្តិការណ៍នេះ ដោយអះអាងថា នេះជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរ ៥០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top