• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាហ្រ្វិកខាងត្បូងពិភាក្សាពីសំណើរកសាង FTA


 តំណាងនាភាគីទាំងពីរ ថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN) 
 

 នាថ្ងៃទី២៥ ​ខែមិថុនា ឆ្នាំ២០១៩ បន្តកម្មវិធីការ ងារក្នុងឱកាសចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរ ជាតិ SAITEX ឆ្នាំ 2019 នៅអាហ្វ្រិកខាងត្បូង គណៈប្រតិភូ​ជំរុញ​ពាណិជ្ជកម្ម​របស់​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម​ ដឹកនាំដោយអនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មលោកស្រី Bui Thi Thanh An បានជួប​ពិភាក្សា​ជាមួយ​តំណាង​នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសអាហ្វ្រិកខាងត្បូង។
 
ក្នុងជំនួបនេះ ​អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មលោកស្រី Bui Thi Thanh An បានឱ្យដឹងថា៖ ទោះបីជាពាណិជ្ជកម្ម​រវាងវៀត​ណាម​និង​អាហ្វ្រិក​ខាង​ត្បូង​បាន​កើនឡើង​ជាបន្តបន្ទាប់អស់រយៈពេល​ជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែនៅមា​នកន្លែងជាច្រើន​ទៀតដែល​ពោរពេញ​ទៅដោយ​សក្កានុពល​សម្រាប់ការ​អភិវឌ្ឍ​។ លោក​ស្រី An បានស្នើ សុំវៀតណាមនិងអាហ្វ្រិកខាងត្បូ​ង គួរតែពិភាក្សានិង​ស្រាវជ្រាវ​ដើម្បី​បង្កើតកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី (FTA) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់​ការផ្លាស់ប្តូរទំនិញ សេវាកម្ម​និង​ការវិនិយោគ​រវាងប្រទេស​ទាំងពីរ។
 
ចំណែកឯប្រធាននៃ​នាយកដ្ឋានកិច្ចសហប្រតិបត្តិការទ្វេភាគីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្វ្រិក លោក Victor Mashabela បានសាទរចំពោះសំណើរកសាង FTA របស់វៀតណាម ដោយលើកឡើងថា នេះគឺជារបត់មួយនៅ​ក្នុងទំនាក់​ទំនងពាណិជ្ជកម្ម​និយាយដោយ​ឡែកនិង​កិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភាគី​រវាងប្រទេស​ទាំង​ពីរនិយាយរួម។
 
ក្នុងឱកាស​នោះគណៈប្រតិភូវៀតណាមបានរៀបចំសិក្ខាសាលាស្តីពី “ទំនាក់ទំនងធុរកិច្ច​រវាង​វៀត​ណាម​និង​អាហ្វ្រិក​ខាងត្បូ​ង” នៅទីក្រុង Cape Town នាថ្ងៃទី ២​៧ ខែមិថុនាផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យផ្តោតលើការកសាង ទីរួមខេត្ត Chon Thanh ឲ្យក្លាយទៅជានគរជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមដោយព្រមៗគ្នា អរិយធម៌ ទំនើប លើកកំពស់សមត្ថភាពប្រកួតប្រជែង។

Top