• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍

ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃ មហាសន្និបាតអង្គការសហ ប្រជាជាតិនីតិកាលទី ៨០ ព្រមទាំងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Seattle ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួល ជួបគណៈប្រតិភូតំណាងរាស្ត្ររដ្ឋ Oregon ដឹកនាំដោយលោក Nguyen Ba Loc ប្រធាន គណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសភាតំណាងរាស្ត្ររដ្ឋ Oregon។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Viet Cuong/VOV)

ដោយវាយតម្លៃថា រដ្ឋ Oregon គឺជា “ព្រៃឈើ Silicon” ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលឈានមុខគេរបស់សហរដ្ឋអាមេរិកក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ semiconductor និងថាមពលកកើតឡើងវិញនោះ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា រដ្ឋ Oregon គឺជាដៃគូដ៏សំខាន់មួយរបស់វៀតណាម។ លោកប្រធាន រដ្ឋ លឿង គឿង បានស្នើឱ្យលោកតំណាងរាស្ត្រ Nguyen Ba Loc និងគណៈប្រតិភូ តំណាងរាស្ត្រ បន្តគាំទ្រទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក ពង្រឹងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍; ជួយឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ឧស្សាហកម្ម semiconductor បណ្តុះ បណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; គាំទ្រ និងជំរុញសហរដ្ឋ អាមេរិកឱ្យទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនាពេលឆាប់ៗ ហើយដកវៀតណាមចេញពីបញ្ជីប្រទេសដែលរងការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់។

ដោយវាយតម្លៃថា សហគមន៍ជនវៀតណាមនៅរដ្ឋ Oregon មិនត្រឹមតែធ្វើ សមាហរណកម្មបានយ៉ាងល្អក្នុងសង្គមប្រទេសសាម៉ីប៉ុណ្ណោះទេ ថែមទាំងជាស្ពាន មិត្តភាពដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស និយាយរួម និងសហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិកនិយាយដោយឡែក ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាមបានឡើយ។

រីឯខ្លួនវិញ គណៈប្រតិភូតំណាងរាស្ត្ររដ្ឋ Oregon បានអះអាងថា នឹងបន្តគាំទ្រ ដល់ការពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិចារណាលើលទ្ធភាព នៃការរៀបចំកម្មវិធីជំរុញពាណិជ្ជកម្ម តភ្ជាប់ការសិក្សា ការផ្លាស់ប្តូរប្រជាជននិង ប្រជាជន ព្រមទាំងស្វាគមន៍គណៈប្រតិភូគ្រប់ជាន់ថ្នាក់ពីវៀតណាមទៅបំពេញ ទស្សនកិច្ចនៅរដ្ឋ Oregon នាពេលខាងមុខ។ គណៈប្រតិភូក៏បានសន្យាបន្តរួមដំណើរ ជាមួយសហគមន៍ជនវៀតណាមក្នុងរដ្ឋ គាំទ្រ ការពារសិទ្ធិ និងបង្កើតលក្ខខណ្ឌ សម្រាប់សហគមន៍អាណិកជនវៀតណាម ពង្រីកតួនាទីជាស្ពានដ៏មានប្រសិទ្ធ ភាពរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top