• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលនយោបាយលំនៅឋានសង្គមធានាឱ្យប្រជាជនអាចទិញនិងជួលផ្ទះដើម្បីតាំងទីលំនៅ

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំគោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី បានលើកច្បាស់ថា៖ គោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ រួមចំណែកលើកកម្ពស់កំណើន លើកកំពស់គុណភាពជីវិតរបស់ប្រជាជន បង្កើតមុខមាត់ថ្មីសម្រាប់ប្រទេសជាតិ។ ដោយលើកឡើងពីតម្រូវការអំពីការអភិវឌ្ឍតំបន់ទីក្រុងឲ្យបានលឿន ប៉ុន្តែត្រូវមាននិរន្តរភាព កាត់បន្ថយការបំពុលខ្យល់ មិនបង្កឲ្យមានការកកស្ទះចរាចរណ៍នោះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា គោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យ គឺជាបណ្តាញដ៏សំខាន់ក្នុងការកៀរគរ និងបែងចែកដើមទុន ដោយជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចផ្សេងទៀត។ ក្នុងគោលនយោបាយលំនៅឋាន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយលំនៅឋានសង្គម ដែលត្រូវធានាឱ្យប្រជាពលរដ្ឋអាចទិញ និងជួលផ្ទះ ធានាសិទ្ធិមនុស្ស និងការតាំងទីលំនៅ។

“ការរួមចំណែកបង្កើតប្រភពផ្គត់ផ្គង់ និងរចនាសម្ព័ន្ធអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានសង្គមសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម បច្ចុប្បន្នមានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវតែធ្វើ។ យើងមិនអាចព្រងើយកន្តើយនឹងគោលជំហរសំខាន់របស់បក្ស និងគោលនយោបាយមនុស្សធម៌នេះបានឡើយ។ មិនលះបង់សុខុមាលភាពសង្គមដើម្បីប្ដូរយកកំណើនសុទ្ធសាធ។ ផ្នែកលំនៅឋានសម្រាប់អ្នកដែលមានចំណូលទាបប្រសិនបើអាចធ្វើបាន វានឹងទាញប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតឱ្យអភិវឌ្ឍន៍ជាមួយគ្នា”។

គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គមចំនួន ១ លានខ្នង ក្នុងដំណាក់កាល ២០២១-២០៣០ កំពុងត្រូវបានអនុវត្តន៍យ៉ាងសកម្ម។ មកទល់នឹងពេលនេះ ប្រទេសទាំងមូលមានគម្រោងចំនួន ៦៩២ ដែលត្រូវបានអនុវត្តន៍ដោយមានចំនួនផ្ទះជាង ៦៣៣ ពាន់ខ្នង; ក្នុងនោះផ្ទះជាង ១១០ ពាន់ខ្នងត្រូវបានសម្រេចរួចរាល់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន

វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន

យោងតាមរបាយការណ៍ជាផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសនេះ ជាមួយបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបានជិត ១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ដោយកើនឡើង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន។

Top