នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក (ព្រឹកថ្ងៃទី ២២ ខែកញ្ញា តាម ម៉ោងនៅវៀតណាម) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហ ប្រជាជាតិនីតិកាលទី ៨០ ព្រមទាំងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវភរិយា មកដល់ទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក។ (រូបថត៖ VOV)
តាមការគ្រោងទុក លោកប្រធានរដ្ឋនឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបង្កើតអង្គការសហប្រជាជាតិ ហើយថ្លែងសុន្ទរកថាសំខាន់ នៅឯកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ និងព្រឹត្តិការណ៍ជាន់ខ្ពស់សកលពិសេសស្តីពីសកម្មភាពអាកាសធាតុ តាមនោះ បង្ហាញសារដែលបញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ការរួមចំណែកយ៉ាងសកម្មនិងជាក់ស្ដែង ចំពោះសកម្មភាព និងអាទិភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ និងសហគមន៍ អន្តរជាតិ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋនឹងមានកិច្ចប្រជុំ និងជំនួបទ្វេភាគីជាមួយ មេដឹកនាំនៃអង្គការអន្តរជាតិ និងបណ្ដាប្រទេសដែលអញ្ជើញចូលរួមក្នុងសប្តាហ៍ ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោកប្រធានរដ្ឋនឹងមានជំនួបជាមួយ ថ្នាក់ដឹកនាំអាមេរិក ទទួលជួបបណ្ដាសហគ្រាស អង្គការហិរញ្ញវត្ថុ មិត្តភក្តិ និងដៃគូ យូរអង្វែង អ្នកប្រាជ្ញឈានមុខគេ ចូលរួមជំនួបសំណេះសំណាលរវាងអតីតយុទ្ធជន វៀតណាម និងអាមេរិក ជួបជាមួយកម្មាភិបាល បុគ្គលិកនៃទីភ្នាក់ងារតំណាងវៀត ណាម និងតំណាងសហគមន៍ជនវៀតណាម; ក៏ដូចជាធ្វើជាអធិបតីក្នុងពិធីរំលឹកខួប លើកទី ៨០ ទិវាបុណ្យជាតិវៀតណាម នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម