• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអង្គការសហប្រជាជាតិរំលឹកខួបដំណើរ ២៥ ឆ្នាំនៃទីក្រុងហាណូយ - “ទីក្រុងដើម្បីសន្តិភាព“

រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ លោក Dennis Francis នាថ្ងៃទី២ ខែសីហា នៅទីក្រុងញូវយ៉ក បានធ្វើជាអធិបតីនៃវេទិកាជាន់ខ្ពស់ ក្រោមប្រធានបទ “ការអភិវឌ្ឍវប្បធម៌សន្តិភាពសម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត” ដើម្បីរំលឹកខួប ២៥ឆ្នាំ នៃការអនុម័តលើសេចក្តីប្រកាស និងកម្មវិធីសកម្មភាពស្តីពីវប្បធម៌សន្តិភាព។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងវេទិកានេះ ឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Hoang Giang បានអះអាងថា ការដែលរដ្ឋធានីហាណូយត្រូវបាន UNESCO លើកតម្កើងជា “ទីក្រុងដើម្បីសន្តិភាព” កាលពី ២៥ ឆ្នាំមុន គឺជាការទទួលស្គាល់អន្តរជាតិចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ប្រជាជនវៀតណាម ដើម្បីសន្តិភាព។

ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅវេទិកា។ រូបថត៖ VNA

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងនាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសកម្មភាពវប្បធម៌សន្តិភាព និងសម្រេចបានសមិទ្ធិផលជាច្រើនក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការលើកកម្ពស់វប្បធម៌សន្តិភាពមានន័យថា ត្រូវធានាមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយទាំងនេះក៏ជាគោលការណ៍ជាមូលដ្ឋានដែលត្រូវបានទទួលស្គាល់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យប្រទេសនានា អនុវត្តឱ្យបានពេញលេញនូវគោលការណ៍ទាំងនេះ ខិតខំដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់វប្បធម៌សន្តិភាពដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top