• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសិង្ហបុរីបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសការតភ្ជាប់សេដ្ឋកិច្ចឌីជីថល

នាថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានាធិបតីសិង្ហបុរី Halimah Yacob បានរៀបចំពិធីស្វាគមន៍យ៉ាងឱឡារិកចំពោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសសិង្ហបុរី។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី Halimah Yacob (រូបថត៖ TTXVN)  

បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរអនុវត្តន៍ជំនួបពិភាក្សា។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានឯកភាពជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការនៃយុគសម័យបច្ចេកវិទ្យា ៤.០ ដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍបៃតងនិងនិរន្តរភាព...។

នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong។ ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពខ្ពស់លើទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ។ ដូច្នោះហើយ ឆាប់ស្ដារឡើងវិញនូវដំណើរទស្សនកិច្ចកម្រិតខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសយន្តការថ្នាក់រដ្ឋមន្ត្រីស្តីពីការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ; ជំរុញការអនុវត្តលើវិស័យសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការនៃក្របខ័ណ្ឌកិច្ចព្រមព្រៀងតភ្ជាប់សេដ្ឋកិច្ចវៀតណាម - សិង្ហបុរី; ជំរុញការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) តាមទិសដៅនៃសួនបច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃ និងស្និទ្ធស្នាលជាមួយបរិស្ថាន ក៏ដូចជាការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីរវាងប្រទេសទាំងពីរ (CPTPP, RCEP...)

  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ TTXVN)  

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ ផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងនិរន្តរភាព ដោយហេតុនេះ ជំរុញទំនាក់ទំនងរវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាមនិងសឹង្ហបុរីក្នុងមូលដ្ឋានគ្រឹះឌីជីថល។

ថ្នាក់ដឹកនាំទាំងពីរបានអះអាង បន្តកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុងតំបន់និងពិភពលោក។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តន៍ពេញលេញ សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួនប្រាំផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដី ប្រកាសអំពីការរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

Top