ព័ត៌មាន
វៀតណាមនិងសហរដ្ឋអាមេរិក កសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រកបដោយស្ថិរភាពនិងយូរអង្វែង
រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសន្ទនាបច្ចេកទេស
និងរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ដើម្បីសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗក្នុងពេលចរចា
ឆ្ពោះទៅការកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងយូរអង្វែង។
លោករដ្ឋមន្ត្រី
Nguyen Hong Dien បានអះអាងថា
វៀតណាមប្តេជ្ញាលើកកម្ពស់បរិយាកាសពាណិជ្ជកម្មប្រកបដោយតម្លាភាព ហើយត្រៀមខ្លួនជាស្រេច
ពង្រឹងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការក្លែងបន្លំពាណិជ្ជកម្ម
ការក្លែងបន្លំប្រភពដើម និងការផ្ទេរទំនិញខុសច្បាប់។ លោករដ្ឋមន្ត្រីបានស្នើថា
អាមេរិកនិងវៀតណាម សហការគ្នាដោះស្រាយបញ្ហាពាណិជ្ជកម្ម
និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទទួលស្គាល់វៀត ណាមជាសេដ្ឋកិច្ចទីផ្សារភ្លាមៗ
និងដកវៀតណាមចេញពីបញ្ជីហាមឃាត់ការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់
ដែលអាចរួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ និងកែលម្អសមតុល្យពាណិជ្ជកម្មប្រកបដោយសមធម៌
សុខដុមរមនា និងនិរន្តរភាព។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Howard Lutnick បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសុច្ឆន្ទៈរបស់វៀតណាមក្នុងការចរចាកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមក; អះអាងថា វៀតណាមជាទីផ្សារសំខាន់ និងទាក់ទាញសម្រាប់អាជីវកម្មអាមេរិក៕