• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហព័ន្ធរុស្ស៊ីបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបាន

នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីសហព័ន្ធ រុស្ស៊ី លោក Novak Aleksandr Valentinovich ដើម្បីពិនិត្យស្ថានភាពនៃកិច្ចសហប្រតិ បត្តិការទ្វេភាគីនាពេលកន្លងមកនេះ និងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិ ការវៀតណាម - រុស្ស៊ីលើវិស័យជាច្រើននាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីសហព័ន្ធ រុស្ស៊ី លោក Novak Aleksandr Valentinovich។ (រូបថត៖ VOV)

ក្នុងជំនួបសន្ទនាតាម ទូរស័ព្ទ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងបន្តសម្របសម្រួលគ្នាយ៉ាងជិត ស្និទ្ធ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច និងជំនួប ប្រាស្រ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ លើកកម្ពស់ប្រសិទ្ធភាព នៃយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការតាមកាលកំណត់ដែលមានស្រាប់ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃប្រទេសនីមួយៗ។

ភាគីទាំងពីរបានឯកភាពបន្តចាត់វិធានការជាក់លាក់ ដើម្បីពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម - វិនិយោគ ពង្រីកគុណសម្បត្តិពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - សម្ព័ន្ធ ភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ជាពិសេសលើវិស័យដែលជាប្រៀបខ្លាំងនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរដូចជា៖ ប្រេងឧស្ម័ន ថាមពល ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា...;ព្រមទាំងដោះស្រាយទាន់ពេលវេលានូវការ ជំពាក់ជំពិនក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមតែងតែឱ្យតម្លៃនិងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ច

វៀតណាមតែងតែឱ្យតម្លៃនិងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ច

វៀតណាមតែងតែឱ្យតម្លៃ និងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស។

Top