• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្ននៃសហព័ន្ធរុស្ស៊ី លោក Aleksandr Kurenkov ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះការដែលក្រសួងស្ថានភាពអាសន្នរុស្ស៊ីបានជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្វឹកជាច្រើនដែលមានជំនាញខ្ពស់ក្នុងវិស័យបង្ការអគ្គីភ័យ ការពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងរដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្ននៃសហព័ន្ធរុស្ស៊ី អាឡិចសាន់ឌឺ គូរ៉េនកូវ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍លើការព្រមាន ការបង្ការស្ថានភាពអាសន្ន និងប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ។ លោកក៏បានសម្តែង ក្តីសង្ឃឹមថា រុស្ស៊ីនឹងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា ការផលិតឧបករណ៍បច្ចេកទេស និងយានយន្តរួមគ្នា រៀបចំលំហាត់រួមគ្នា និងបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាល និងអប់រំបុគ្គលិកក្នុងវិស័យនេះ។

ចំពោះលោកវិញ រដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្នរុស្ស៊ី លោក Aleksandr Kurenkov បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថានភាពអាសន្ន និងភ្នាក់ងារអនុវត្តច្បាប់នៃសហព័ន្ធរុស្ស៊ី និងក្រសួងនគរបាលវៀតណាម នៅតែជាសសរស្តម្ភដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី;  អះអាងថា លោកនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារវៀតណាម ជាពិសេសនៅក្នុងវិស័យ និងខ្លឹមសារដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top