• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងបែលហ្ស៊ិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវកាទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិក របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នាថ្ងៃទី ២២ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក លោក ម៉ាក់ស៊ីម ព្រេវ៉ូត (Maxime Prévot)។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក លោក ម៉ាក់ស៊ីម ព្រេវ៉ូត (Maxime Prévot)។ រូបថត៖ VNA

ក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ដែលជាដៃគូសំខាន់មួយនៅអឺរ៉ុប។ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានស្នើឱ្យភាគីទាំងពីរផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើវិស័យដែលមានសក្តានុពល និងចំណុចខ្លាំងបំពេញបន្ថែម ជាពិសេសកំពង់ផែ និងភស្តុភារកម្ម; ធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាចំណុចកណ្តាលថ្មីនៃកិច្ចសហប្រតិបត្តិការ; បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ សុខាភិបាល និងបង្កើនទំនាក់ទំនងរវាងមូលដ្ឋានវៀតណាមនិងតំបន់ និងសហគមន៍បែលហ្ស៊ិក។

រីឯឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិកលោក Maxime Prévot បានបញ្ជាក់ថា បែលហ្ស៊ិកឱ្យតម្លៃចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដោយកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងតួនាទីកាន់តែកើនឡើងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោក Maxime Prévot បានសម្តែងនូវបំណងប្រាថ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅក្នុងវិស័យដែលបែលហ្ស៊ិកមានចំណុចខ្លាំង ដូចជាកំពង់ផែ ភស្តុភារកម្ម និងបច្ចេកវិទ្យាខ្ពស់ ខណៈពេលដែលកំពុងអភិវឌ្ឍសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយតំបន់ និងសហគមន៍បែលហ្ស៊ិក។ ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ បង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនរសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងទៀត៕

តាម vovworld.vn/km-KH

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top