• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងចិនបន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅចិននៅមហា សាលប្រជាជននៅទីក្រុងប៉េកាំង ដោយនាយករដ្ឋមន្ត្រី ចិន លោក Li Qiang ជាអធិបតីមក នាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការជំនួបពិភាក្សា។
នាយករដ្ឋមន្ត្រី លោក Li Qiang ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ជួបពិភាក្សា (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើភាគីទាំងពីរបង្កើនការតភ្ជាប់ផ្លូវដែក ផ្លូវគោក និងផ្លូវសមុទ្រ ក៏ដូចជា ស្រាវជ្រាវដើម្បីបើកខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ប្រទេសទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រនាពេលឆាប់ៗ; ស្ដារឡើងវិញយ៉ាងទូលំទូលាយនៃជើងហោះហើរពាណិជ្ជកម្ម; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គ-ឡានឆាង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួន "ចិនតែមួយ" ដោយគាំទ្រចិនលើកកម្ពស់តួនាទីកាន់តែសំខាន់ និងសកម្មរបស់ខ្លួននៅក្នុងតំបន់ និងលើពិភពលោក; ស្នើឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានស្នើភាគីទាំងពីរអនុវត្តន៍សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព, ខិតខំកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយមានប្រសិទ្ធភាព   ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Li Qiang បានអះអាងការត្រៀមជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេស ធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន។ លោកនាយករដ្ឋមន្ត្រី Li Qiang បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនលើកទឹកចិត្តសហគ្រាសចិន ជាពិសេសសហគ្រាសធំៗ មានបច្ចេកវិទ្យាខ្ពស់របស់ចិន បើកទូលាយការវិនិយោគលើវិស័យសមស្របទៅនឹងតម្រូវការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីភាពរបស់វៀតណាម នាំកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពីការជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលក្នុងវេទិកាអន្តរជាតិ និងតំបន់។ ភាគីទាំងពីរបានផ្លាស់ប្តូរដោយស្មោះស្ម័គ្រអំពីបញ្ហាដែនសមុទ្រ ដោយបានឯកភាពបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងប្រកាសឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរលើវិស័យគ្រប់គ្រងអន្តោប្រវេសន៍ ការត្រួតពិនិត្យទីផ្សារ និងការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ  ការស្រាវជ្រាវលើការគ្រប់គ្រងបរិស្ថានសមុទ្រ    នៅឈូងសមុទ្រតុងកឹង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top