• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកាណាដាចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅប្រទេសកាណាដា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម(ក្រសួងការពារប្រទេស) និងឧត្តមសេនីយត្រី Carol Potvin អនុប្រធាននាយកដ្ឋានគោលនយោបាយការពារទ្វីប (ក្រសួងការពារជាតិកាណាដា) បានចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN)។
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang និងលោកឧត្តមសេនីយ៍ត្រី Carol Potvin បានចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការ។ រូបថត៖ VOV5

ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំសំដៅអនុវត្តន៍អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលភាគីទាំងពីរបានចុះហត្ថលេខា ក្នុងឆ្នាំ ២០២៣ ហើយទន្ទឹមនឹងនោះ បង្ហាញពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងការទូតការពារជាតិវៀតណាម-កាណាដាដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កាណាដា ដែលបានប្រព្រឹត្តិទៅនៅប្រទេសវៀតណាមកាលពីខែកុម្ភៈកន្លងទៅ។ ឧត្តមសេនីយត្រី Carol Potvin បានអះអាងថា៖ “យើងដឹងថាការរក្សាសន្តិភាពគឺជាអាទិភាពមួយរបស់វៀតណាម ហើយយើងខ្ញុំចង់បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសវៀតណាមបានដាក់ពង្រាយនាយទាហានជាងមួយពាន់នាក់ ទៅចូលរួមបេសកកម្មផ្សេងៗ ដែលក្នុងនោះសមាមាត្រស្ត្រីគឺច្រើនជាង ២០%” ។

បញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ ផ្តោតលើខ្លឹមសារចំនួនបី រួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ជំនួយបរិក្ខាររបស់កាណាដាសំដៅជួយលើកកំពស់សមត្ថភាពហ្វឹកហ្វឺនរបស់វៀតណាម ក៏ដូចជាសមត្ថភាពវិជ្ជាជីវៈរបស់យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងការរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top