• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារចលនាមហាជន

លោកស្រី Bui Thi Minh Hoai បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បង្ករលក្ខខណ្ឌសម្រាប់ប្រជាជនដើមកំណើតវៀតណាមមានស្ថិរភាពនៅកម្ពុជា និងជួយជ្រោមជ្រែងលុបបំបាត់ការលំបាក និងឧបសគ្គសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា។
ទិដ្ឋភាពនៃជំនួប (រូបថត៖ Phuong Hoa/TTXVN)

ទទួលតាមការអញ្ជើញរបស់គណៈកម្មាធិការចលនាមហាជនមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណា, គណៈប្រតិភូគណៈចលនាមហាជន នៃគណៈ កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពយុវជនកម្ពុជា ក្នុងឋានៈជាប្រធានគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា។

អញ្ជើញថ្លែងមតិក្នុងពិធីទទួលគណៈប្រតិភូនាថ្ងៃ ទី ៥ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Bui Thi Minh Hoai បានអះអាងថា គោលនយោបាយការបរទេសជាប់លាប់របស់វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ លោកស្រី Bui Thi Minh Hoai បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បង្ករលក្ខខណ្ឌសម្រាប់ប្រជាជនដើមកំណើតវៀតណាមមានស្ថិរភាពនៅកម្ពុជា និងជួយជ្រោមជ្រែងលុបបំបាត់ការលំបាក និងឧបសគ្គសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះ ស្នើឱ្យគណៈកម្មាធិការចលនាមហាជនមជ្ឈិមនៃគណបក្សទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលអនុវត្តឱ្យបានល្អនូវខ្លឹមសារដែលបានព្រមព្រៀងគ្នា រួមចំណែកក្នុងបុព្វហេតុរួមរបស់បក្ស និងប្រទេសនីមួយៗ។

ចំណែកលោក ហ៊ុន ម៉ានី បានជម្រាបជូនអំពីស្ថានភាពនៅកម្ពុជានាពេលថ្មីៗនេះ; លោកបានបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានព្រមព្រៀងរវាងគណៈកម្មាធិការចលនាមហាជនមជ្ឈិមនៃបក្សទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top