• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើស

តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃ ព្រះរាជាណាចក្រកម្ពុជា លោក ស សុខា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាល វៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល កំពុងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅកម្ពុជា។
លោករដ្ឋមន្ត្រី To Lam ចូលជួប សម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា។ (រូបថត៖ cand.com.vn)

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោកនាយឧត្តមសេនីយ៍ To Lam និងគណៈប្រតិភូ ជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមបានប្រព្រឹត្តទៅនៅទីស្នាក់ការក្រសួងមហាផ្ទៃកម្ពុជា រាជធានីភ្នំពេញ។ ក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួល ភាគីទាំងពីរបាន ឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការតស៊ូទប់ស្កាត់ឧបាយកល និងល្បិចកលរបស់ កម្លាំងអរិភាព ប្រតិកិរិយា សំដៅបំផ្លិចបំផ្លាញ និងបែកបាក់ប្រទេសទាំងពីរ។ សម្រប សម្រួលធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម; មិនបណ្តោយឱ្យភាគីទីបី ប្រើប្រាស់ដែនដីនៃប្រទេសខ្លួនដើម្បីបំផ្លាញប្រឆាំងប្រទេសមួយផ្សេងទៀតនោះទេ។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងទាំងពីរ បង្កើនការតស៊ូរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទ ល្មើស ជាពិសេសបទល្មើសឆ្លងដែនដូចជា បទល្មើសគ្រឿងញៀន បទល្មើសព្រហ្ម ទ័ណ្ឌ ជួញដូរមនុស្ស និងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ បញ្ចប់ជំនួបពិភាក្សា ការងារភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤រវាង ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

នៅថ្ងៃដដែល លោករដ្ឋមន្ត្រី To Lam និងគណៈប្រតិភូវៀតណាមបានចូលជួប សម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធាន ក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top