ព័ត៌មាន វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ 08/01/2024 កាលពីថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាមបានទទួលជួបនិងធ្វើការជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទីមួយរបស់កម្ពុជា។ ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VOV)ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានសម្ដែងនូវបំណងថា ក្នុងតួនាទីថ្មីជា ឧបនាយករដ្ឋមន្ត្រីទី១ លោក នេត សាវឿន នឹងបន្តយកចិត្តទុកដាក់ ដឹកនាំការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ផែនការ សហប្រតិបត្តិការរវាងក្រសួងនគរបាល វៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងបន្តរក្សា និងពង្រីកទំនាក់ទំនងជិតស្និទ្ធលើវិស័យការពារជាតិ-សន្តិសុខ ការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទី១ នៃកម្ពុជា បានសង្កត់ធ្ងន់ថា នឹងបន្ត ពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យ សន្តិសុខ និងការពារជាតិ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាលពីថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាមបានទទួលជួបនិងធ្វើការជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទីមួយរបស់កម្ពុជា។ ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VOV)ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានសម្ដែងនូវបំណងថា ក្នុងតួនាទីថ្មីជា ឧបនាយករដ្ឋមន្ត្រីទី១ លោក នេត សាវឿន នឹងបន្តយកចិត្តទុកដាក់ ដឹកនាំការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ផែនការ សហប្រតិបត្តិការរវាងក្រសួងនគរបាល វៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងបន្តរក្សា និងពង្រីកទំនាក់ទំនងជិតស្និទ្ធលើវិស័យការពារជាតិ-សន្តិសុខ ការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទី១ នៃកម្ពុជា បានសង្កត់ធ្ងន់ថា នឹងបន្ត ពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យ សន្តិសុខ និងការពារជាតិ៕
អត្ថបទផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ13/10/2026ព័ត៌មានកាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។ កសិករវៀតណាម ពង្រីកប្រពៃណីសាមគ្គីភាព ភាពច្នៃប្រឌិត រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ13/10/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មចំពោះទិសដៅសំខាន់ៗរបស់អង្គការយូណេស្កូ13/10/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា13/10/2026ព័ត៌មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប12/10/2026ព័ត៌មានបក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់12/10/2026ព័ត៌មាននាំសកម្មភាពនៃទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់12/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត