• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ២០២១

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich (ខាងស្ដាំ) និងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ពិជ័យសេនា ទៀ បាញ់។ (រូបថត៖ VOV PhnomPenh)
 

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងការពារប្រទេសវៀតណាមនិងក្រសួង ការពារជាតិកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១តាមប្រព័ន្ធវីដេអូ។

អញ្ជើញចូលរួមពិធីនេះមានវត្តមាន រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ពិជ័យសេនា ទៀ បាញ់ តំណាងស្ថានទូតសាធា រណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា តំណាងស្ថានទូតព្រះរាជា ណាចក្រកម្ពុជាប្រចាំវៀតណាម រួមជាមួយថ្នាក់ដឹកនាំតាមបណ្ដាស្ថាប័ន ចំណុះក្រសួងការពារជាតិនៃប្រទេសទាំងពីរផងដែរ។

ថ្លែងនៅពិធីនេះ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តម សេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ ទោះបីជាប្រទេស ទាំងពីរបានប្រឈមនឹងការលំបាកជាច្រើនដោយសារជម្ងឺរាតត្បាត Covid-19 ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិក៏ដោយ ប៉ុន្តែដោយមានការខិតខំប្រឹង ប្រែងយ៉ាងខ្លាំង ភាគីទាំងពីរនៅតែសម្រេចបាននូវសមិទ្ធិផលជាច្រើនគួរឲ្យ កត់សម្គាល់។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់បានអះអាងថាការចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការ ការពារជាតិឆ្នាំ២០២១នេះ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សំដៅអភិវឌ្ឍ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើផែនការសហប្រតិ បត្តិការការពារជាតិឆ្នាំ២០២១ ដោយមានខ្លឹមសារជាច្រើនដូចជា៖ ការផ្លាស់ ប្ដូរគណៈប្រតិភូទៅវិញទៅមក ការបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនកម្មាភិបាល ការរុករក ជីកគាស់  និងធ្វើមាតុភូមិនិវត្តន៍អិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម ការសម្របសម្រួលគ្រប់គ្រងនិងធានាខ្សែព្រំដែនរួមរវាងប្រទេសទាំង ពីរប្រកបដោយសន្តិភាព មិត្ត ភាព ស្ថិរភាពនិងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top