• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលអំណោយជួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ពីកម្ពុជា

នាព្រឹកថ្ងៃទី ១៩ ខែកក្កដា នៅរាជធានីភ្នំពេញ និងទីក្រុងហូជីមិញបានប្រព្រត្តិទៅពិធីប្រគល់ - ទទួលថវិកា សំភារៈ បរិក្ខាពេទ្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងសមាគមមិត្តភាពកម្ពុជា - វៀតណាម ប្រគល់ជូនប្រជាជនវៀតណាម។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានទទួលថវិកាចំនួន ៥ ម៉ឺនដូល្លារអាមេរិករបស់សមាគមមិត្តភាពកម្ពុជា - វៀតណាម



លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh តំណាងភាគីវៀតណាម បានទទួលថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិក របស់សមាគមកាកបាទក្រហមកម្ពុជា ដែលត្រូវបានភរិយារបស់សម្ដេចដេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន សមាគមកាកបាទក្រហមកម្ពុជា ប្រគល់ជូនសមាគមកាកបាទក្រហមវៀតណាម ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតបានទទួលថវិកាចំនួន ៥ ម៉ឺនដូល្លារអាមេរិករបស់សមាគមមិត្តភាពកម្ពុជា - វៀតណាម ដែលត្រូវបានលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែនសំអន ប្រធានសមាគមប្រគល់ជូនសមាគមមិត្តភាពវៀតណាម - កម្ពុជា ដើម្បីជួយប្រជាជនវៀតណាម ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នាព្រឹកថ្ងៃទី ១៧ ខេកក្កដា ដដែល នៅទីក្រុងហូជីមិញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនភាគីវៀតណាម ដែលរួមមាន៖ ម៉ាសពេទ្យចំនួន ១ លានម៉ាស ម៉ាស N 95 ចំនួន ១ សែនម៉ាស ម៉ាស៊ីនផលិត អុកស៊ីសែនចំនួន ១០០ គ្រឿង និងថវិកាចំនួន ២០ ម៉ឺនដុល្លារអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមមានបំណងចង់ឲ្យប្រជាជនវៀតណាមទាំងអស់នៅឡាវ និងគ្រប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ ត្រូវតែជាអ្នកនាំសារក្នុងការថែរក្សា អភិវឌ្ឍន៍ឥតឈប់ឈរ និងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

Top