• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសអំពើហឹង្សាសំដៅទៅលើជនចំណាកស្រុក ស្ត្រីនិងកុមារយេម៉ែន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៦ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពនៅយេម៉ែន។

ឯកអគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Pham Hai Anh (រូបថត៖ VOV)


នៅទីនេះអ្នករាយការណ៍បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីប្រតិបត្តិការយោធានៅក្នុងកន្លែងជាច្រើននៃប្រទេសយេម៉ែន ជាពិសេសនៅក្នុងខេត្ត Marib, Taiz, រដ្ឋធានី Sanaa និងទីក្រុងកំពង់ផែ Houdaydah ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន ក្នុងនោះមានស្ត្រីនិងកុមារ ក៏ដូចជាការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Pham Hai Anh បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពតានតឹងផ្នែកយោធាកាន់តែកើនឡើងនៅប្រទេសយេម៉ែនជាពិសេសនៅតំបន់ Marib និង Taiz។ លោកឯកអគ្គរដ្ឋទូត បានអំពាវនាវ ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តសេចក្តីអំពាវនាវឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងវិលត្រឡប់មកការចរចារអំពីបទឈប់បាញ់ នៅទូទាំងប្រទេស។ លោកឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភដល់ប្រទេសយេម៉ែន និងភាគីពាក់ព័ន្ធនានាគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយ ផ្តោត លើការការពារស្ត្រីនិងកុមារផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top