• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប

វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអ៊ីនធឺណិត និងការគំរាមកំហែង​ដោយ​គ្រប់ទម្រង់ទាំងអស់ចំពោះសន្តិសុខតាមអ៊ីនធឺណិត។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង។ រូបថត៖ VNA

នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដោយ​ឆ្លើយ​សំណួររបស់អ្នកយកព័ត៌មានអំពីការដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ​រាយការណ៍អំពីការវាយប្រហារតាមអ៊ីនធឺណិត​សំដៅទៅលើប្រព័ន្ធទូរទឹកកកនៅក្នុងផ្សារទំនើបជាច្រើននៅអឺរ៉ុប ខណៈពេលដែលប្រទេសមួយចំនួនបានលើកទឹកចិត្តពលរដ្ឋឱ្យ​ត្រៀម​រៀបចំសម្ភារៈចាំបាច់សម្រាប់គ្រាអាសន្ន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង បាន​ឱ្យដឹងថា នេះជាបញ្ហាដែលសាធារណមតិនៅលើពិភពលោក និងនៅវៀតណាមមានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ វៀតណាមកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តពាក់ព័ន្ធ។

វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអ៊ីនធឺណិត និងការគំរាមកំហែង​ដោយ​គ្រប់ទម្រង់ទាំងអស់ចំពោះសន្តិសុខតាមអ៊ីនធឺណិត។ ការធានាសន្តិសុខតាមអ៊ីនធឺណិត​សម្រាប់ប្រព័ន្ធសំខាន់ៗដូចជា ថាមពល ទូរគមនាគមន៍ ហិរញ្ញវត្ថុ ការថែទាំសុខភាព ការដឹកជញ្ជូន និងការផ្គត់ផ្គង់ទំនិញ គឺមានសារៈសំខាន់ជាពិសេស ហើយត្រូវការអនុវត្តយ៉ាងសកម្មតាំងពីដំបូង និងពីចម្ងាយ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ វៀតណាមនឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកការព្រមានតាំងពីមុន សម្របសម្រួលការស៊ើបអង្កេត និងការដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន និងលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងឧប្បត្តិហេតុ។ ហើយក្នុងនាមជាប្រទេសម្ចាស់ផ្ទះសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ច​សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម​៖ ត្រូវ​បង្កើត​លក្ខខណ្ឌសម្រាប់ប្រជាជនទទួល​​​បាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម​៖ ត្រូវ​បង្កើត​លក្ខខណ្ឌសម្រាប់ប្រជាជនទទួល​​​បាន

ការ​ពូនជ្រុំចំណង​សាមគ្គីភាពរវាងសហគមន៍ ការ​កសាងមោទនភាព និងការទទួលខុសត្រូវរួមចំពោះមាតុភូមិបន្ទាប់ពីការរួម​បញ្ចូល​គ្នា។ នេះគឺជាសំណើរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម នៅក្នុងទិវា​មហាសាមគ្គីជន​ជាតិទាំងមូល (១៨ វិច្ឆិកា) និងទិវាវប្បធម៌វៀតណាម (២៤ វិច្ឆិកា) នៅខេត្តវិញឡុង នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

Top