អញ្ជើញថ្លែងនៅក្នុងវគ្គពិភាក្សា លោកស្រី ង្វៀន មិញ ហាំង
អនុរដ្ឋមន្ត្រីក្រសួងការបរទេស
បានថ្លែងអំពីការវិវត្តដ៏ស្មុគស្មាញនៃស្ថានភាពអន្តរជាតិបច្ចុប្បន្ន
ដោយជំរុញឱ្យប្រទេសនានា ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ គោរពច្បាប់អន្តរជាតិ
និងធម្មនុញ្ញអង្គការសហប្រជាជាតិ; គោរពឯករាជ្យ អធិបតេយ្យភាព
និងបូរណភាពទឹកដីរបស់ប្រទេសជាតិ; ដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា។
ក្នុងពេលជាមួយគ្នានេះ ធានាសន្តិសុខ សុវត្ថិភាព
និងសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រ តាមរយៈច្រកសមុទ្រស្របតាមច្បាប់អន្តរជាតិ
ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានស្នើឱ្យ BRICS ជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង
បង្កើនការសន្ទនាខាងជើង-ខាងត្បូង ក្នុងការបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចសកល
ដោយផ្តល់អាទិភាពដល់ការចូលប្រើប្រាស់សមធម៌របស់ប្រទេសកំពុងអភិវឌ្ឍន៍
ចំពោះធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងចំណេះដឹង។
ដោយបញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
(APEC) ២០២៧ ជាប្រធាន
និងសហប្រធាននៃយន្តការសហប្រតិបត្តិការមេគង្គជាច្រើន
និងជាសមាជិកសកម្មនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកស្រីអនុរដ្ឋមន្ត្រី
ង្វៀន មិញហាំង បានសង្កត់ធ្ងន់ថា
វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការសន្ទនា
និងកិច្ចសហប្រតិបត្តិការរវាង BRICS និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ជាពិសេសនៅក្នុងវិស័យដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងហិរញ្ញវត្ថុអភិវឌ្ឍន៍៕






