• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចសហការដើម្បីរក្សាស្ថិរភាពនិងសន្តិភាពនៅលើពិភពលោក

សម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី ១១ ថ្នាក់ដឹកនាំជាន់ខ្ពស់ ទទួលបន្ទុកសន្តិសុខបានបើកកាលពីថ្ងៃទី ២៤ ឧសភា នៅជាយរដ្ឋធានីម៉ូស្គូ ប្រទេស រុស្ស៊ី ដោយមានការចូលរួមពីតំណាងគណៈប្រតិភូបរទេសជិត ១០០។
ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី១១ថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ។ (រូបថត៖ VNA)

លោកនាយ ឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថាដ៏សំខាន់នៅសន្និសីទ។ នៅក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី To Lam មាន បំណងចង់បន្តរៀនសូត្របទពិសោធន៍ពីមិត្តភក្តិអន្តរជាតិ ក៏ដូចជាត្រៀមខ្លួនជាស្រេច សហការ និងចែករំលែកបទពិសោធន៍ជាមួយស្ថាប័នប្រតិបត្តិច្បាប់ និងអង្គការអន្តរ ជាតិនានា ដើម្បីរួមគ្នាបង្កើនធនធាន សមត្ថភាពធានាសន្តិសុខជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព រួមចំណែករក្សាស្ថិរភាព សន្តិភាពនៅលើពិភពលោក តំបន់ និងនៅប្រទេសនីមួយៗផងដែរ។

មុននោះ នាថ្ងៃទី ២៣ ឧសភា លោករដ្ឋមន្ត្រី To Lam បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិគ្រោះយោបល់លើកទី៣ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ទទួលបន្ទុកសន្តិសុខនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-រុស្ស៊ី។ នៅទីនេះ លោករដ្ឋមន្ត្រី To Lam បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី គាំទ្ររុស្ស៊ីក្នុងការពង្រីកតួនាទីនៅតំបន់ និងការ ពង្រឹងទំនាក់ទំនងអាស៊ាន-រុស្ស៊ី; គាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង អង្គការនានា ដែលរុស្ស៊ីមានតួនាទីជាសសរស្តម្ភដ៏សំខាន់ដូចជា សហភាពសេដ្ឋកិច្ច អាស៊ី-អឹរ៉ុប (EAEU) ក្រុមប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញឈានមុខគេលើ ពិភពលោក (BRICS) អង្គការសហប្រតិបត្តិការសៀងហៃ (SOC)។ វៀតណាមសន្យា សម្របសម្រួលយ៉ាងសកម្មជាមួយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ដើម្បីរួមចំណែក ប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និង ពិភពលោក ដោយយកប្រជាជនជាមជ្ឈភាព គោលដៅ និងកម្លាំងចលករ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

ក្រោយរយៈពេលមួយឆ្នាំចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើនទំនាក់ទំនងការទូតទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំសហគ្រាសអាមេរិកបានផ្តល់មតិវិជ្ជមានជាច្រើន។

Top