• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាមួយគុយបា


វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាមួយគុយបា

នាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Rodrigo Malmierca Diaz រដ្ឋមន្ត្រី ពាណិជ្ជកម្មបរទេស និងវិនិយោគបរទេសគុយបា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមសម័យប្រជុំលើកទី៣ ៥ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា។ នៅទីនេះ លោក Nguyen Xuan Phuc  បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលគុយបាដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមវិនិយោគនៅគុយបាលើគ្រប់វិស័យ ហើយអះអាងថាវៀតណាមគាំទ្រសហគ្រាសជំរុញការវិនិយោគលើវិស័យផលិតកម្ម ទំនិញប្រើប្រាស់ កសិកម្ម​ នៅគុយបា។ ស្ដីពីការចែករំលែកបទពិសោធន៍ជោគជ័យរបស់វៀតណាមនោះ លោក Nguyen Xuan Phuc  បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍សហគ្រាសគឺជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនជាស្រេចនិងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាមួយគុយបា ព្រមទាំងស្នើឲ្យស្ថានប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ ហើយអភិវឌ្ឍន៍រាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងដំណោះស្រាយដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំង​ពីរ។

រីឯខ្លួនវិញ លោក Rodrigo Malmierca Diaz បានជូនដំណឹងចំពោះលោកនាយករដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងបានឲ្យដឹងថាគុយបាមានបំណងទាក់ទាញការវិនិយោគរបស់វៀតណាម ហើយមានក្ដីសង្ឃឹមថា ធនាគារកសិកម្មវៀតណាមនឹងបើកការិយាល័យតំ​ណាង​នៅគុយបាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្មនៃសហគ្រាស។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានជួបសន្ទនាជាមួយលោក Rodrigo Malmierca​ Diaz។ នៅទីនេះ ភាគីទាំងពីរបានអះអាងនូវយន្តការសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលកំពុងពង្រីកល្អនូវប្រសិទ្ធភាព ហើយភាគីនីមួយៗសុទ្ធតែកំពុងខិតខំប្រឹងប្រែង​អនុវត្តន៍រាល់កិច្ចព្រមព្រៀងដែលបានសម្រេច។ ភាគីទាំងពីរបានឯកភាពបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៥០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។

Top