• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រូវតែសម្រេចបានកំណើនខ្ពស់ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០៤៥

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានដើម្បីអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលស្តីពីកំណើនសេដ្ឋកិច្ច។ សន្និសិទនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតជាមួយយមូលដ្ឋានទាំង ៦៣ ក្នុងប្រទេស។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងសន្និសីទ។ (រូបថត៖ VOV)

អញ្ជើញថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់លើគោលដៅអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ គឺកំណើន GDP ត្រូវតែឈានដល់យ៉ាងហោចណាស់ ៨% ក្នុងឆ្នាំ២០២៥ និងកំណើនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំខាងមុខ; ឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ៖ ខិតខំដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; នៅឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំងនេះ គ្មានមធ្យោបាយផ្សេងក្រៅពីរក្សាកំណើនខ្ពស់ និរន្តរភាព និងបន្តបន្ទាប់ក្នុងរយៈពេលពីរទសវត្សរ៍។

“ប្រសិនបើចង់ឲ្យកំណើនៃប្រទេសទាំងមូលលើសពី៨% គឺគ្រប់ក្រសួង ផ្នែក និងមូលដ្ឋានទាំងអស់ត្រូវមានកំណើនលើសពី ៨% ហើយសហគ្រាសទាំងក្នុងស្រុក និងបរទេស ទាំងសេដ្ឋកិច្ចសមូហភាព និងសេដ្ឋកិច្ចឯកជន សុទ្ធតែត្រូវសម្រេចបានកំណើនលើសពី៨%។ ទោះបីជាមានកំណើនខ្ពស់ ប៉ុន្តែត្រូវតែមាននិរន្តរភាព ដោយរក្សារឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាវឌ្ឍនភាព យុត្តិធម៌ សុខុមាលភាពសង្គម និងការការពារបរិស្ថាន។ យើងមិនលះបង់វឌ្ឍនភាព យុត្តិធម៌ សុខុមាលភាពសង្គម និងបរិស្ថាន ដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះឡើយ។

លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗដែលចាំបាច់ត្រូវអនុវត្តន៍ភ្លាមៗក្នុងខែកុម្ភៈ និងត្រីមាសទីមួយ រួមមាន៖ ខិតខំសម្រេចបានអត្រាកំណើន GDP យ៉ាងហោចណាស់ ៨%; GDP ក្នុងមនុស្សម្នាក់លើសពី ៥០០០ ដុល្លារ; អត្រាកំណើន CPI ជាមធ្យមគឺប្រហែល ៤,៥-៥%; បន្តសុក្រិតស្ថាប័ន ធានាការរៀបចំបង្រួមរចនាសម្ព័ន្ធស្ថាប័នប្រកបដោយប្រសិទ្ធភាព; ជំរុញកំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថល; ជំរុញកម្លាំងចលករកំណើន; ជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ; ជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ អវិជ្ជមាន និងខ្ជះខ្ជាយ; បង្កើនកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top