នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស; ស្នើភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសំខាន់ៗ; ជំរុញសកម្ម ភាពពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យា សាស្ត្រ-បច្ចេកវិទ្យា និងការថែទាំសុខភាព។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Amanda Milling បានអះអាងថា ចក្រភពអង់គ្លេសចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ក្នុងបរិបទដែលអង់គ្លេសកំពុងកែសម្រួលគោលនយោបាយឆ្ពោះទៅការបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជា មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យជាប្រៀបខ្លាំងនិងតម្រូវការរបស់ប្រទេសទាំងពីរ។ ទាក់ទិននឹងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Amanda Milling បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមនៅសន្និសីទ COP-26 ស្តីពីការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ហើយបាននិយាយថា ចក្រភពអង់គ្លេសនឹងរួមដំណើរគាំទ្រវៀតណាមក្នុងការបំពេញការប្តេជ្ញាចិត្តលើការបំភាយឧស្ម័ន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងផ្លាស់ប្តូរថាមពលប្រកបដោយចីរភាព៕