• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបេឡារុស្សនិងអេហ្ស៊ីប

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុស លោក Vladimir Baravikov មកជូនសារតាំង ទទួលបេសកកម្មការទូតនៅវៀតណាម។
  ប្រធានរដ្ឋលោក Nguyen Xuan Phuc បានទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតបេឡារុស្ស (រូបថត៖ TTXVN)  
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបមកជូនសារតាំង (រូបថត៖ TTXVN)  

ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ បត្តិការពហុភាគីជាមួយបេឡារុស្ស; ទន្ទឹមនឹងនោះ លោកបានស្នើឲ្យបេឡារុស្ស បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីនាំទំនិញវៀតណាមកាន់តែច្រើន ជាពិសេសផលិតផលកសិកម្ម និងអាហារសមុទ្រ ចូលទៅក្នុងទីផ្សារបេឡារុស្ស អាស្រ័យហេតុនេះ រួមចំណែកធ្វើឱ្យសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតុល្យភាព។ លោកប្រធានរដ្ឋក៏បានថ្លែងថា ភាគីទាំងពីរត្រូវជំរុញវិធានការសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។

បន្ទាប់មកទៀត ក្នុងជំនួបជាមួយលោកស្រី Amal Abdel Kader Elmorsi Salama ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលមកជូនសារតាំង ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអេហ្ស៊ីប ហើយចាត់ទុក អេហ្ស៊ីបជាដៃគូអាទិភាពកំពូលរបស់វៀតណាមនៅអាហ្វ្រិក។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានចាត់ទុកថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងអេហ្ស៊ីបនៅតែមានទំហំធំខ្លាំង ហើយបានស្នើភាគីទាំងពីរជំរុញកិច្ច សហប្រតិបត្តិការដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីនាពេលឆាប់ៗខាងមុខឡើងដល់ ១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលបើកទ្វារនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនអេហ្ស៊ីប; ទន្ទឹមនឹងនោះ រំពឹងថា អេហ្ស៊ីបនឹងរក្សាអាហារូបករណ៍បណ្តុះបណ្តាលភាសាអារ៉ាប់សម្រាប់និស្សិតវៀតណាម ក៏ដូចជា ពិចារណាផ្តល់អាហារូបករណ៍ដល់កម្មាភិបាល និងអ្នកជំនាញលើស្តង់ដារហាឡាលសម្រាប់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top