• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Park No Wan  (រូបថត៖ VGP/Quang Hieu)
 

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅវៀតណាម លោក Park No Wan និងសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម សមាគម ជនកូរ៉េខាងត្បូងនៅវៀតណាមរួមទាំងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខទាំង ៥ របស់កូរ៉េខាងត្បូង ដែល មកស្វែងយល់ដើម្បីបង្កើនការវិនិយោគនៅវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល ការពារសិទ្ធិទ្រព្យសម្បត្តិ កែលំអរបរិយាកាសវិនិយោគអាជីវកម្ម និងទាក់ទាញសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាខ្លាំងៗ នៅលើពិភពលោកចូលមកវៀតណាម។ រដ្ឋាភិបាលវៀតណាមក៏តែងតែចាត់ទុកជោគជ័យរបស់សហគ្រាសដែលមានទុនវិនិយោគបរទេសនិយាយរួម និងសហគ្រាសកូរ៉េខាងត្បូងនិយាយដោយឡែកជាជោគជ័យរបស់ខ្លួន។ ទោះបីជា ជំងឺកូវីដ ១៩ កំពុងរាតត្បាត ប៉ុន្តែវៀតណាមនៅតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញនិងវិនិយោគិនកូរ៉េខាងត្បូងចូលមកវៀតណាមធ្វើអាជីវកម្មដោយមានបែបបទងាយស្រួលបំផុត។

ចំណែកឯឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Park No Wan បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ កូរ៉េខាងត្បូងសូមកោតសរសើរចំពោះវៀតណាមដែលបានទប់ស្កាត់ការឆ្លងរាលដាលជំដឺរាតត្បាតនិងបានអនុវត្តគោលដៅពីរទន្ទឹមគ្នាប្រកបដោយជោគជ័យ។ ជាងនេះទៅ ទៀត     រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថ្មីមួយចំនួន រួមមានសន្តិសុខនិងការពារជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top