• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែចាត់ទុកកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងយូរអង្វែង

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo នាយប់ថ្ងៃទី ១៧ ទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo ។ (រូបថត៖ Dương Giang/TTXVN)

 

លោកនាយករដ្ឋមន្ត្រីមានបំណងរួមជាមួយកូរ៉េខាងត្បូង  ធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ស្នើភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ជាពិសេស ឧស្សាហកម្មការពារជាតិ។

ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP); ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារក្នុងឆ្នាំនេះ ក្នុងទិសដៅតុល្យភាព និរន្តរភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កសិកម្ម ជលផល និងផ្លែឈើវៀតណាមចូលក្នុងទីផ្សារកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូង ពង្រីកការវិនិយោគនៅវៀតណាម; ទន្ទឹមនឹងនោះ លោកស្នើឲ្យសហគ្រាសកូរ៉េខាងត្បូង បង្កើនសមាមាត្រនៃតម្លៃមូលដ្ឋាននីយកម្មលើផលិតផលដែលផលិតនៅវៀតណាម បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកល។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍; ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលតែងតែយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផល ក៏ដូចជាតែងតែយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់ការលំបាក និងឧបសគ្គសម្រាប់ប្រតិបត្តិការរបស់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម។ លោក Kim Jin Pyo មានបំណងចង់ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top