• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដាក់ចេញដំណោះស្រាយបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មខ្នាតតូច


 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung
 

សេចក្តី​ព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូល ដែលក្រុមហ៊ុនត្រូវបង់ក្នុងឆ្នាំ ២០២០​ សម្រាប់សហគ្រាស សហករណ៍ អង្គភាព និងអង្គការដទៃទៀត ត្រូវបានរដ្ឋាភិបាលដាក់ជូនរដ្ឋសភា នៅព្រឹក​ថ្ងៃទី ១១ ខែមិថុនា។
 
នេះគឺជា​ដំណោះស្រាយ ដើម្បីជួយឧបត្ថម្ភដល់ការកាត់បន្ថយ ការលំបាកសម្រាប់អង្គភាពអាជីវកម្មខ្នាតតូច នៅក្នុង​ដំណាក់កាលដែល ខឿនសេដ្ឋកិច្ចជួបការលំបាកដោយ សារតែផលប៉ះពាល់​អវិជ្ជមាន​នៃការ​រីករាល​ដាល​ COVID-19។
 
ជាក់​ស្តែង​គឺ រដ្ឋាភិបាលស្នើឱ្យកាត់បន្ថយ ៣០% នៃចំនួនពន្ធលើប្រាក់ចំណូលដែលសហគ្រាសត្រូវបង់ក្នុងឆ្នាំ ២០២០ សម្រាប់សហគ្រាសដែលមានប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ មិនលើសពី ៥០ ពាន់លានដុង (ប្រហែល ២,១ លាន​ដុល្លារអាមេរិក) និងបរិមាណនិយោជិកចូលរួមក្នុងការធានារ៉ាប់រងសង្គមជាមធ្យមមិនត្រូវលើសពី ១០០ នាក់​នៅឆ្នាំ ២០២០ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃគោលនយោបាយជួយឧបត្ថម្ភ។ នៅក្នុងកិច្ច​ប្រជុំ​នេះ ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បានឲ្យដឹងថា៖ “សំណើរកាត់បន្ថយចំនួន ៣០% នៃពន្ធ​លើប្រាក់​ចំណូល​ដែលអង្គភាពអាជីវកម្មត្រូវបង់នៅឆ្នាំ ២០២០ សម្រាប់អាជីវកម្មខ្នាតតូច នឹងចូលរួម​ជួយ​ឧបត្ថម្ភ​ដល់អាជីវកម្ម​ទាំងនេះ រួចផុតពីការលំបាក ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ  COVID-19។ នេះក៏ជាការជួយ​ឧបត្ថម្ភសហគ្រាសធុនតូចនិងរីកចម្រើនទៅជាសហគ្រាសខ្នាតធំ ដើម្បីចូលរួមវិភាគទាន​ថវិការដ្ឋ​នាពេលខាង​មុខ”​។
 
យោងតាមទិន្ន​ន័យស្ថិតិ គិតត្រឹមដំណាច់ឆ្នាំ ២០១៩ វៀតណាមមានអង្គភាពអាជីវកម្ម​កំពុង​ដំណើរ​សកម្មភាព​ប្រមាណ​ ៧៦ម៉ឺន អង្គភាព។ ក្នុងនោះ អង្គភាពអាជីវកម្មខ្នាតតូចស្រូបយកជាង ៩៣% នៃចំនួន​អង្គភាព​អាជីវកម្ម​សរុបផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែវិច្ឆិកា

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែវិច្ឆិកា

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថាន ភាពអន្តរជាតិមានការលំបាក និងបញ្ហាប្រឈមជាច្រើន វៀតណាមនៅតែសម្រេចបាន លទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះម៉ាក្រូសេដ្ឋកិច្ចមាន ស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ ជីវភាពរស់នៅ របស់ប្រជាជនត្រូវបានកែលម្អ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានរក្សារឹងមាំ ជាពិសេសការងារកិច្ចការបរទេសគឺជាចំណុចលេចធ្លោនៃឆ្នាំនេះ។

Top