• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយចក្រភពអង់គ្លេស និងតំបន់នានារបស់អង់គ្លេស

នាថ្ងៃទី៣១ ខែតុលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រមុខដឹកនាំនៃស្កុតឡេនលោកស្រី Nicola Sturgeon ក្នុងឱកាសនៃកិច្ចប្រជុំលើកទី ២៦របស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស។
 

លោកស្រី Nicola Sturgeon បានគាំទ្រសំណើរបស់លោកនាយករដ្ឋមន្ត្រី ហើយបាននិយាយថា ស្កុតឡេនមានឧត្តមភាពនិងបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍន៍ថាមពលខ្យល់នៅជិតឆ្នេរសមុទ្រ និងកំពុងបង្កើនថាមពលខ្យល់នៅឆ្នេរសមុទ្រ ហើយមានឆន្ទៈចែករំលែក និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ (រូបថត៖ TTXVN)


លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងកិច្ច សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងជាមួយចក្រភពអង់គ្លេស និងតំបន់នានារបស់ចក្រភពអង់គ្លេស រួមទាំងស្កុតឡេនផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ស្កុតឡេនបង្កើតលក្ខខណ្ឌបន្ថែមទៀតសម្រាប់ទំនិញវៀតណាម នាំចេញទៅកាន់ទីផ្សារស្កុតឡេន ហើយទន្ទឹមនឹងនោះ ជួយឧបត្ថម្ភវៀតណាមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ សម្ភារៈបរិក្ខារពេទ្យសំខាន់ៗ ជាពិសេសម៉ាស៊ីនជួយដកដង្ហើម និងថ្នាំព្យាបាលជំងឺកូវីដ ១៩ ផងដែរ។

ចំណែកឯប្រមុខដឹកនាំរបស់ស្កុតឡេន លោកស្រី Nicola Sturgeon បានគាំទ្រសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ហើយបាននិយាយថា ស្កុតឡេនមានឧត្តមភាពនិងបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍន៍ថាមពលខ្យល់នៅជិតឆ្នេរសមុទ្រ និងកំពុងបង្កើនថាមពលខ្យល់នៅឆ្នេរសមុទ្រ ហើយត្រៀមខ្លួនដើម្បីចែករំលែក និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ។ លោកស្រី Nicola Sturgeon មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្វាគមន៍និស្សិតវៀតណាមទៅសិក្សា និងស្រាវ ជ្រាវនៅប្រទេសស្កុតឡែន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាឡើងដល់២០ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ

នាំទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាឡើងដល់២០ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ

នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅនៅទីស្នាក់ការរដ្ឋាភិបាល នៃរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។

Top