• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូណេស៊ី


 ទិដ្ឋភាពនៃការណែនាំអំពីទេសចរណ៍នៅវៀតណាមសម្រាប់ភ្ញៀវឥណ្ឌូនេស៊ី
 

នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០១៩ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានសហការជាមួយស្ថានទូត វៀត​ណាម​ ភ្នាក់ងារតំណាងពាណិជ្ជកម្មវៀតណាមនៅឥណ្ឌូនេស៊ី រៀបចំកម្មវិធី "Roadshow" ដើម្បី​ឧទ្ទេស​នាម​និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍វៀតណាមនៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី។

កម្មវិធី​នេះមានឈ្មោះថា “ប្រទេសវៀតណាមដ៏គួរឲ្យចាប់អារម្មណ៍” បានផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ឥណ្ឌូ​ណេ​ស៊ីនិង​ក្រុម​ហ៊ុន​ទេសចរណ៍របស់ឥណ្ឌូនេស៊ី នូវព័ត៌មានជាច្រើនអំពីទេសចរណ៍វៀតណាម ពោលគឺគោល​ដៅ​ទេសចរណ៍​ដ៏​គួរ​អោយ​ទាក់ទាញ និងថ្មី ដូចជាដំណើរទេសចរណ៍ទៅកា​ន់ Sapa, ស្ពានមាសនៅ Da Nang ឬភ្នំខ្សាច់នៅ ​Mui Ne ជាដើម​។ ភ្ញៀវទេសចរឥណ្ឌូនេស៊ីមាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគោល​ដៅទាំងនេះ ហើយបាន​សម្តែង​សេចក្តី​សង្ឃឹមថា វៀតណាមនឹង​បើកជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីទៅកាន់គោលដៅទេសច​រណ៍ ដើម្បីជួយ​អ្នកទេសចរ​ធ្វើដំណើរកាន់តែងាយស្រួល​។​ លោកស្រី Nguyen Thi Thanh Huong អគ្គនាយក​រង​នៃអ​គ្គ​នាយ​កដ្ឋាន​ទេសចរណ៍​វៀត​ណាម​បានឲ្យដឹងថា៖ “ឥណ្ឌូនេស៊ី​គឺជាទីផ្សារ​ទេសចរណ៍​ដ៏សំខាន់នៅ​ក្នុងតំបន់​។ ភ្ញៀវទេស​ចរជាច្រើនបានជ្រើស​រើសវៀតណាមជាគោលដៅទេសច​រណ៍សម្រាប់​ខ្លួន។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៩​នេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន ៣៦.៥០០ នាក់ កើន ៣០% បើប្រៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍នេះ បានជួយ សម្រួល ដល់​ការ​ធ្វើដំ​ណើររវាងប្រទេសទាំងពីរ ហើយយើងរំពឹងថា ភ្ញៀវទេសចរឥណ្ឌូនេស៊ី​ទៅប្រទេស​វៀត​ណាម​នឹង​កើន​ឡើង​នា​ពេលអនាគត”។
 
ចំណែកឯលោក Mario Falcao នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​សេវាកម្ម​អាកាសចរណ៍​ឥណ្ឌូណេ​ស៊ី​បាន​លើក​ឡើង​ថា៖ “យើងខ្ញុំបានឃើញ​ថា តម្រូវការ​របស់​ប្រជាជន​វៀត​ណាម​ទៅទេសចរណ៍​នៅកោះបាលី​គឺធំធេង​ណាស់​ និ​ងផ្ទុយទៅវិញដែរ។ យើងខ្ញុំមានបំណងថា កោះបាលីនឹងក្លាយទៅ​ជាក្លោងទ្វារដំបូងរបស់​ Vietjet ដើម្បីនាំ​ភ្ញៀវ​ទេសចរឥណ្ឌូនេស៊ីមកកាន់ប្រទេសវៀត​ណាម។ មិនត្រឹមតែប្រជាជនកោះបាលីប៉ុ​ណ្ណោះទេ​ ថែម​ទាំង​ ប្រជាជននៅជុំវិ​ញទីក្រុង ដូចជា Surabaya, M​akasar និងភាគ​ខាងកើត​របស់​ឥណ្ឌូនេស៊ីក៏​អាច​ធ្វើ​ដំណើរ​ទៅកា​ន់​កោះបាលីដើម្បីមកដល់វៀតណាម​ផង​ដែរ”។
 
សូម​ជម្រាប​ថា ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមានប្រជាជន ជាង ២៦០ លាននាក់ហើយ​ចម្ងាយ​ភូមិ​សាស្រ្តមិន​ឆ្ងាយប៉ុន្មាន​ពីវៀត​ណាម​ទេ។ កម្រិតប្រាក់ចំណូលរបស់ប្រជាជនឥណ្ឌូណេ​ស៊ីបច្ចុប្បន្នគឺមានកម្រិតខ្ពស់ប​ង្គួរ ដូច្នេះឥ​ណ្ឌូណេស៊ីត្រូវបានចាត់ទុកថា ​ជាទីផ្សារពោរពេញទៅ​ដោយសក្តានុពល​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​វៀត​ណាម​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top