• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាអ្នកផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយទំនួលខុសត្រូវ តម្លាភាព និងចីរភាព

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ សន្និសីទសារព័ត៌មានស្ដីពី “សន្និសីទសកលលើកទី ៤ អំពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព - បណ្តាញផែនដីតែមួយ” បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ។ សន្និសីទនេះត្រូវបានវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែមេសា នៅទីក្រុងហាណូយ។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ Minh Long/VOV)

ថ្លែងមតិក្នុងសន្និសីទកាសែត អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានឲ្យដឹងថា៖ បណ្ដាញផែនដីតែមួយ គឺជាក្របខ័ណ្ឌ អន្តរជាតិសម្រាប់សកម្មភាពដៃគូពហុភាគី ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់និងការ ផលិតប្រកបដោយចីរភាព ក្រោមអធិបតីភាពនៃកម្មវិធីបរិស្ថានរបស់អង្គការសហ ប្រជាជាតិ។ មិនត្រឹមតែផ្សព្វផ្សាយកសិផលវៀតណាមទៅកាន់ប្រទេសផ្សេងទៀត ប៉ុណ្ណោះទេ តាមរយៈសន្និសីទនេះ ថែមទាំងបញ្ជាក់នូវការសន្យារបស់វៀតណាម ដែលនឹងក្លាយជាអ្នកផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយទំនួលខុសត្រូវ និងចីរភាពសម្រាប់ពិភពលោកទៀតផង។

វៀតណាមមិនត្រឹមតែទទួលខុសត្រូវចំពោះខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធានា សន្តិសុខស្បៀងអាហារសម្រាប់ពិភពលោកទៀតផង។ ផ្លាស់ប្ដូរខឿនផលិតកម្មតាម ទិសដៅបៃតង ស្អាត និងមានការទទួលខុសត្រូវ ដើម្បីអនុវត្តន៍ការសន្យារបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលនៅឯកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP 26) ដែលថា នៅឆ្នាំ ២០៥០ វៀតណានឹងកាត់បន្ថយការ បំភាយឧស្ម័នមក "សូន្យ" ក្នុងនោះ វិស័យកសិកម្មក៏ត្រូវតែទទួលខុសត្រូវដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top