• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវរបស់ APEC

ការដែលមេដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម ចូលរួមក្នុងសប្ដាហ៍កិច្ចប្រជុំកំពូល APEC លើកទី៣៣ បានបង្ហាញពីការឲ្យតម្លៃនិងការរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយភរិយា។ (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង និងភរិយា នាថ្ងៃទី១៧ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ទៅចូលរួមសប្ដាហ៍កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នៅទីក្រុង សិនជិន និងបំពេញកម្មវិធីការងារទ្វេភាគីនៅប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។ ការដែលមេដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម ចូលរួមក្នុងសប្ដាហ៍កិច្ចប្រជុំកំពូល APEC លើកទី៣៣ បានបង្ហាញពីការឲ្យតម្លៃនិងការរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាសកម្មភាពកិច្ចការបរទេសដោយមានអត្ថន័យដ៏សំខាន់ពិសេស ទាំងកម្រិតទ្វេភាគី និងពហុភាគី ជាពិសេសនៅពេលដែលវៀតណាមកំពុងត្រៀមរៀបចំសម្រាប់ទទួលតួនាទីជាម្ចាស់ផ្ទះនៃ APEC ឆ្នាំ២០២៧; អះអាងនូវតួនាទី ឋានៈ កម្លាំង និងកិត្យានុភាពកិច្ចការបរទេសកាន់តែខ្ពស់របស់វៀតណាម ក៏ដូចជាការរួមចំណែកប្រកបដោយភាពម្ចាស់ការ សកម្ម និងការទទួលខុសត្រូវរបស់វៀតណាមនៅក្នុង APEC ព្រមទាំងបង្ហាញពីការត្រៀមខ្លួនជាស្រេចទទួលតួនាទីជាម្ចាស់ផ្ទះនៃ APEC ឆ្នាំ២០២៧ ផងដែរ។

ដំណើរទស្សនកិច្ចនេះបន្តបញ្ជាក់ពីទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ព្រមទាំងបន្តជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព វិជ្ជមាន និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនផងដែរ៕

តាម​ vovworld.vn/km-KH

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។

Top