• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាមួយនឹងអព្ភូតហេតុនៃសម័យកាល

ក្នុងអត្ថបទ “ វៀតណាមនាំមុខគេក្នុងប្លុកពាណិជ្ជកម្មសេរីធំបំផុត” នៅក្នុងទំព័រកាសែតពីរ៉ាមីត របស់អេហ្ស៊ីប កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា អ្នកស្រាវជ្រាវអាស៊ីលោក Kamal Gaballa បានមានប្រសាសន៍ថា៖ ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធនានា បានបង្ហាញពីអព្ភូតហេតុនៃសម័យកាល ក្នុងនោះមានតួនាទីដ៏សំខាន់របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភព  លោក។

វៀតណាមជាមួយនឹងអព្ភូតហេតុនៃសម័យកាល (រូបថត៖ Ahram)


ក្រោយពីការចរចាយ៉ាងតឹងតែងអស់រយៈពេល ៨ ឆ្នាំ និង ៣០ លើករួចមក ថ្នាក់ដឹកនាំនៃប្រទេសទាំង ១៥ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងធំជាងគេនៅក្នុងតំបន់និងបើកឱកាសថ្មីៗសម្រាប់អង្គភាពអាជីវកម្មនៃបណ្តាប្រទេសជាសមាជិកផងដែរ។
 

សម្រាប់ប្រទេសវៀតណាមវិញ កិច្ចព្រមព្រៀងនេះនឹងជំរុញការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងអនុញ្ញាតឱ្យសមាជិករបស់ខ្លួន ក្លាយជាដៃគូដ៏សកម្មនិងខ្លាំងក្លាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួម។ កិច្ចព្រមព្រៀងនេះក៏បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរណកម្មរវាងអាស៊ាននិងដៃគូនានាផងដែរ៕\

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top