• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសសមាជិកមានការទទួលខុសត្រូវរបស់ IPU


គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាប្រតិបត្តិការ IPU នាយប់ថ្ងៃទី១ វិច្ឆិកា។ (រូបថត៖ dangcongsan.vn) 
 

នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សា ប្រតិបត្តិការនៃសហភាពអន្តរសភាពិភពលោក (IPU)។ កិច្ចប្រជុំនេះប្រព្រឹត្ត ទៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ វិច្ឆិកា ដោយមានរបៀបវារៈ សំខាន់បំផុតនោះគឺបោះឆ្នោតជ្រើសតាំងប្រធាន IPU ថ្មី ជំនួសឲ្យលោកស្រី Gabriela Cuevas Barron ដែលបានបញ្ចប់អាណត្តិបេសកកម្មនាខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការចូលរួមរបស់សមាជិកសភាចំនួន៤៥៤ នាក់មកពីគណៈប្រតិភូមិចំនួន១៤៤ ក្នុងនោះមានប្រធានសភាចំនួន៤៦រូប។

គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្មនៅកិច្ចប្រជុំ របស់ក្រុមប្រឹក្សាប្រតិបត្តិការ ហើយបង្ហាញតួនាទីជាប្រទេសសមាជិកមាន ការទទួលខុសត្រូវរបស់ IPU ក៏ដូចជាវេទិកាសភាអន្តរជាតិនិងតំបន់ផ្សេងៗ ទៀតផងដែរ។ វៀតណាមបានអះអាងនូវការគាំទ្រដល់ការអភិវឌ្ឍរបស់ IPU អនុវត្តតាមបទបញ្ញត្តិរបស់IPU ព្រមទាំងធានាគោលការណ៍ប្ដូរវេន ដើម្បីផលប្រយោជន៍រួមរបស់សភាសមាជិក IPU ទាំងអស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top