• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់​ឆ្នោតជាអនុប្រធាននៃសម័យប្រជុំលើកទី៤៣ នៃមហាសន្និបាតអង្គការ UNESCO

នៅក្នុងសម័យប្រជុំលើកទី៤៣ នៃមហាសន្និបាតអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុង Samarkand (អ៊ូសបេគីស្ថាន) វៀតណាមត្រូវបានបណ្តាប្រទេស ជ្រើសតាំងជាអនុប្រធាននៃសម័យប្រជុំ។

អនុរដ្ឋមន្ត្រី លោក Ngo Le Van ថ្លែងសុន្ទរកថាគោលនយោបាយនៅក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការ UNESCO លើកទី៤៣។ រូបថត៖ VNA ចុះផ្សាយ

មហាសន្និបាតគឺជាភ្នាក់ងារមានអំណាច់ខ្ពស់បំផុតរបស់អង្គការ UNESCO ដែលមានប្រទេសជាសមាជិកទាំង ១៩៤ ដោយមានសិទ្ធិសម្រេចលើបញ្ហាយុទ្ធសាស្ត្ររបស់អង្គការ UNESCO ដូចជាគោលមាគ៌ា គោលការណ៍ កម្មវិធីសហប្រតិបត្តិការ ថវិការយៈពេលមធ្យម និងជ្រើសរើសស្ថាប័នដឹកនាំរបស់អង្គការ UNESCO។ ការដែលវៀតណាមត្រូវបានជ្រើសតាំងជាអនុប្រធានបានរួមចំណែកពង្កើនការចូលរួមចំណែកជាក់ស្តែងរបស់វៀតណាមក្នុងដំណើរការរៀបចំគោលនយោបាយ ការសម្របសម្រួល និងការអនុវត្តគំនិតផ្តួចផ្តើមរបស់អង្គការ UNESCO ក្នុងវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រធម្មជាតិ វិទ្យាសាស្ត្រសង្គម និងព័ត៌មាន-ផ្សព្វផ្សាយ។

មុននោះ វៀតណាមក៏ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងនេះ ក្នុងសម័យប្រជុំលើកទី ៤២ នៃមហាសន្និបាតអង្គការ UNESCO ផងដែរ។ ការជាប់ឆ្នោតចំនួន២ ដងជាប់ៗគ្នាបានបង្ហាញពីឋានៈ កិត្យានុភាព និងសមត្ថភាពកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងការរួមចំណែកដល់ស្ថាប័នពហុភាគីសកល ហើយក៏បញ្ជាក់ពីការគាំទ្រនិងការជឿទុកចិត្តពីសហគមន៍អន្តរជាតិចំពោះតួនាទីសកម្ម ទំនួលខុសត្រូវ និងសមត្ថភាពគ្រប់គ្រងរបស់វៀតណាមក្នុងក្របខ័ណ្ឌអង្គការ UNESCO ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានចុះហត្ថ លេខានិងចេញផ្សាយផែនការសកម្មភាពអំពីខែកំពូលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ និងការអភិវឌ្ឍផ្នែក ជលផលវៀតណាមប្រកបដោយចីរភាព។

Top