• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញារបស់អង្គការ UNESCO

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា នៅទីស្នាក់ការកណ្តាលអង្គការ UNESCO ក្នុងទីក្រុងប៉ារីស សម័យប្រជុំលើកទី ១០ នៃសន្និសីទភាគីចូលរួមអនុសញ្ញាឆ្នាំ ២០០៥ របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ស្តីពីការការពារនិងពង្រីកភាពចម្រុះនៃការបញ្ចេញមតិវប្បធម៌ (ហៅកាត់ថា អនុសញ្ញា ២០០៥)។
សម័យប្រជុំលើកទី ១០ នៃសន្និសីទភាគីចូលរួមអនុសញ្ញាអង្គការយូណេស្កូឆ្នាំ ២០០៥ ស្តីពីការការពារ និងពង្រីកភាពចម្រុះនៃការបញ្ចេញមតិវប្បធម៌នៅទីក្រុងប៉ារីស។ រូបថត៖ VNA

នៅក្នុងសម័យប្រជុំនេះ វៀតណាមបានជាប់នោតសម្រាប់អាណត្តិទីពីរជាប់ៗគ្នា (២០២១-២០២៥, ២០២៥-២០២៩) ជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញានេះ។ នេះជាករណីដំបូង ចាប់តាំងពីអនុសញ្ញាឆ្នាំ ២០០៥ ត្រូវបានបង្កើតឡើង ដែលប្រទេសមួយបានចូលរួមក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលចំនួនពីរអាណត្តិជាប់ៗគ្នា បង្ហាញពីទំនុកចិត្ត និងការទទួលស្គាល់របស់ប្រទេសជាសមាជិកចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការអនុវត្តនិងជំរុញគោលដៅនៃអនុសញ្ញានេះ ក៏ដូចជាតួនាទី  ការរួមចំណែក និងឋានៈរបស់វៀតណាមនៅអង្គការ UNESCO ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

សាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។

Top