• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលបង្កលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាសអាមេរិក ដោយឈរលើគោលការណ៍ “ផលប្រយោជន៍ចុះសម្រុង ហានិភ័យចែករំលែក”

នាព្រឹកថ្ងៃទី១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីនៃកិច្ចពិភាក្សាជាមួយបណ្តាអង្គភាពអាជីវកម្មអាមេរិក។

អញ្ជើញចូលរួមក៏មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc និងលោក Nguyen Chi Dung តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងមូលដ្ឋាន សាជីវកម្ម និងសហគ្រាសធំៗរបស់វៀតណាម;  ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោកស្រី Courtney Beale; សមាគម សាជីវកម្មនិងក្រុមហ៊ុនចំនួន៣៨ នៃសហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជាមួយអង្គភាពអាជីវកម្មអាមេរិកចូលរួមការពិភាក្សា។ រូបថត៖ Duong Giang/VNA

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំនៃសាជីវកម្មនិងក្រុមហ៊ុនធំៗរបស់អាមេរិកបានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មដែលកាន់តែប្រសើរឡើងក្នុងប្រទេសវៀតណាម ហើយបានក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញក្នុងពិភពលោក ដែលជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើឱ្យអង្គភាពអាជីវកម្មអាមេរិកពិភាក្សាយ៉ាងសកម្មជាមួយក្រសួង ផ្នែក និងមូលដ្ឋាននៅវៀតណាម។ ចំណែកឯមូលដ្ឋាន ត្រូវតែផ្ទៀងស្តាប់ ស្រូបយក និងដោះស្រាយការលំបាករបស់សហគ្រាសនិយាយរួម និងសហគ្រាសអាមេរិកនិយាយដោយឡែក ឲ្យមានភាពងាយស្រួលជាង ដោយបង្ហាញពីស្មារតីនៃរដ្ឋស្ថាបនា។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ហើយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងរួមចំណែកក្នុងដំណើរការនេះ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិក ដោយឈរលើគោលការណ៍ “ផលប្រយោជន៍ចុះសម្រុង ហានិភ័យចែករំលែក” ; ដោយសម្របសម្រួលផលប្រយោជន៍រដ្ឋ ប្រជាជន និងសហគ្រាស។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ មានប្រសាសន៍ថា៖ “យើងខ្ញុំមានបំណង់ប្រាថ្នាមួយចំនួន។ ទី១ គឺការរួមចំណែកជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ កាន់តែប្រសិទ្ធភាព។ ទី២ គឺការបង្កើនការវិនិយោគគុណភាពខ្ពស់បន្ថែមទៀត ជាពិសេសការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទាក់ទងនឹងបញ្ហាវិទ្យាសាស្ត្រ និងការច្នៃប្រឌិតក្នុងវិស័យកំពុងរីកចម្រើន។ ទី៣ គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល និងជាពិសេសចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសអាមេរិក។ ទី ៤ សុំស្នើរឱ្យសហគមន៍ធុរកិច្ចអាមេរិកមានសំឡេងទៅកាន់រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី Donald Trump ដើម្បីទទួលស្គាល់សេដ្ឋកិច្ចវៀតណាមជាសេដ្ឋកិច្ចទីផ្សារ”៕

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

បន្តការពិភាក្សានៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) លើកទី ៦២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងមុយនិច ក្នុងរដ្ឋបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ប្រធាន MSC លោក Wolfgang Ischinger បានលើកយកបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសន្តិសុខសកល។

Top