• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាចំណុចភ្លឺក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិ អនុវត្តរបៀបវារៈឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទៅ (២៦ វិច្ឆិកា)។
ទិដ្ឋភាពនៃសិក្ខាសាលា។ រូបថត៖ Quang Loc/congthuong.vn

នៅទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវបានចាត់ទុកជាចំណុចភ្លឺក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ នៅលើពិភពលោក ចំណាត់ថ្នាក់របស់វៀតណាមទាក់ទងនឹងលទ្ធផលនៃការអនុវត្ត SDGs បន្តកើនឡើងក្នុងដំណាក់កាល ២០១៦ - ២០២៤។ តាមនោះ វៀតណាមបានកើនចំណាត់ថ្នាក់ឡើងដល់ ៥១/១៦៦ ប្រទេសក្នុងឆ្នាំ ២០២៤។

ទោះយ៉ាងណាក៏ដោយ នៅតែមានបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។ លោកស្រី Nguyen Thi Thanh Nga នាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា៖ “ចាំបាច់ត្រូវទាក់ទាញការចូលរួមយ៉ាងខ្លាំងក្លារបស់ធុរកិច្ច អង្គការសង្គម និងសហគមន៍ក្នុងការប្រមូលធនធាន និងអនុវត្តដោយផ្ទាល់នូវSDGs ។ ការអនុវត្ត SDGs តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន និងសហគមន៍។ លើសពីនេះ ប្រព័ន្ធរាយការណ៍ ការត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអនុវត្ត SDGs ក៏ត្រូវបន្តធ្វើឱ្យប្រសើរឡើង និងធ្វើសមកាលកម្មផងដែរ។

ដើម្បីសម្រេចបាន SDGs នៅត្រឹមឆ្នាំ ២០៣០ អ្នកជំនាញជឿជាក់ថា វៀតណាមត្រូវបង្កើតក្របខ័ណ្ឌអនុវត្ត SDGs ស្របគ្នា និងជាប់លាប់ ហើយអនុវត្តតាមក្របខណ្ឌ SDGs សកលយ៉ាងជិតស្និទ្ធ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

គិតរហូតមកដល់ពេលនេះ ខេត្តកាម៉ៅ បានបញ្ចប់ការជីកកកាយផ្នូរចំនួន ២៦៣ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឯឈាបនដ្ឋានយុទ្ធជនពលី Tran Van Thoi ដោយប្រមូលសំណាកអដ្ឋិធាតុចំនួន ២៣៧ ឈុត។

Top