• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាគំរូដ៏ល្អនៃការប្តេជ្ញាចិត្តនិងការអនុវត្តគោលដៅសមភាពយេនឌ័រ

លោកស្រី Robyn Mudie ជឿជាក់ថា ស្ត្រីវៀតណាមអាចបង្កើតភាពល្បីល្បាញនិងមានវត្តមានកាន់តែច្រើនឡើង ជាពិសេសក្នុងតួនាទីជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមុខតំណែងជាន់ខ្ពស់នៅក្នុងស្ថាប័នរបស់រដ្ឋាភិបាល។
  លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម (រូបថត៖ Minh Quyet/TTXVN)  

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ស្ត្រីនៅក្នុងរដ្ឋសភា ហើយបានចាត់ទុកថា ច្បាប់របស់វៀតណាមស្តីពីសមភាពយេនឌ័រគឺជាគំរូដ៏ល្អនៃការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគោលដៅសមភាពយេនឌ័រ។ លោកស្រី Robyn Mudie ជឿជាក់ថា ស្ត្រី វៀតណាមអាចបង្កើតភាពល្បីល្បាញនិងមានវត្តមានកាន់តែច្រើនឡើង ជាពិសេសក្នុងតួនាទីជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមុខតំណែងជាន់ខ្ពស់នៅក្នុងស្ថាប័នរបស់រដ្ឋាភិបាល។

លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានសង្កត់ធ្ងន់លើសមភាពយេនឌ័រក្នុងទិដ្ឋភាពជាច្រើន។ ដូច្នេះហើយ ត្រូវមានការផ្លាស់ប្តូរចាំបាច់ដើម្បីឱ្យស្ត្រីអាចចូលរួមឲ្យបានពេញលេញក្នុងវិស័យណាមួយ មិនថាវិស័យសាធារណៈ ឬឯកជនឡើយ។ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ការប្រគល់សិទ្ធសេដ្ឋកិច្ចសម្រាប់ស្ត្រីគឺជាអាទិភាពកំពូលនិងយូរអង្វែងក្នុងទំនាក់ទំនងរបស់អូស្ត្រាលីជាមួយវៀតណាម ព្រោះប្រទេសទាំងពីរមានគោលដៅដូចគ្នាគឺការខិតខំដើម្បីសមភាពយេនឌ័រ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការជួយស្ត្រីក្នុងអាជីវកម្ មបានដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ជាមួយវៀត ណាម។ ប្រការនេះឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋាភិបាលអូស្ត្រាលីលើសមភាពយេនឌ័រ ក្នុងវិស័យសាធារណៈនិងឯកជន។ សមភាពយេនឌ័រនឹងជួយវៀតណាមក្នុងការផ្លាស់ប្តូរទៅជាប្រទេសដែលមានចំណូលមធ្យមនិងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោកស្រី Robyn Mudie ក៏បានសម្តែងនូវមោទនភាព  នៅពេលដែលលោកស្រីបានរួមសហការជាមួយរដ្ឋាភិបាលវៀតណាមនិងទីភ្នាក់ងារចំនួនបីរបស់អង្គការសហប្រជាជាតិ រួមមាន UNFPA, UNICEF និង UN Women ដើម្បីចាប់ផ្តើមគម្រោង លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារីនៅវៀតណាមក្នុងដំណាក់កាល ២០២១-២០២៥។ លោកឯកអគ្គរដ្ឋទូតបានអះអាងនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីស្ថិរភាពនិងវិបុលភាពរបស់វៀតណាម ដែលជាដៃគូសំខាន់មួយក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top