• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឆ្ពោះទៅក្លាយជាប្រទេសដែលមានក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយអំពី AI

ទិវាបញ្ញាសិប្បនិម្មិតវៀតណាម (AI4VN ២០២៥) ក្រោមប្រធានបទ “វៀតណាមក្នុងការប្រណាំង AI សកល” បានបើកជាផ្លូវការនារសៀលថ្ងៃទី២៦ កញ្ញា នៅទីក្រុងហាណូយ។
កិច្ចសន្ទនាក្នុងក្របខ័ណ្ឌទិវាបញ្ញាសិប្បនិម្មិតវៀតណាម។ (រូបថត៖ baochinhphu.vn)

នេះជាឱកាសសម្រាប់តំណាងអ្នកគ្រប់គ្រង និងសហគ្រាសចែករំលែក បញ្ហាជាក់ស្តែង និងដំណោះស្រាយដើម្បីជំរុញការអនុវត្ត និងការអភិវឌ្ឍ AI រួមជាមួយ នឹងយុទ្ធសាស្ត្រជាតិស្តីពីការផ្លាស់ប្ដូរឌីជីថល និងការអភិវឌ្ឍ AI នៅវៀតណាម។

ក្នុងសុន្ទរកថាបើក លោក Bui Hoang Phuong អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចែករំលែកការតម្រង់ទិសសំខាន់ៗក្នុងការកសាងច្រករបៀងច្បាប់ សម្រាប់ AI នៅវៀតណាម ដោយបញ្ជាក់ពីឋានៈត្រួសត្រាយរបស់ប្រទេសជាតិក្នុង វិស័យនេះ។ យោងតាមលោក Bui Hoang Phuong ច្បាប់ស្តីពីបញ្ញាសិប្បនិមិត្ត ត្រូវ បានគេរំពឹងថា នឹងដាក់ជូនរដ្ឋសភានៅចុងឆ្នាំនេះ។ នៅពេលច្បាប់ត្រូវបានអនុម័ត វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតួចដែលមានក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយអំពី AI។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកសាងឡើងដោយឈរ លើគោលការណ៍ស្នូលចំនួន ៥៖ យកកត្តាមនុស្សជាមជ្ឈភាព ធានាសុវត្ថិភាព និងតម្លា ភាព ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ការគ្រប់គ្រងប្រកបដោយតុល្យភាពនិងសុខដុមរមនា។

នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូបានពិភាក្សាលើខ្លឹមសារមួយចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ AI - សសរស្តម្ភនៃការស្ថាបនាវៀតណាមឌីជីថល; តើសហគ្រាសត្រូវរៀបចំអ្វីខ្លះដើម្បីទាញយកប្រយោជន៍ពី AI Agents។ ល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top