កិច្ចប្រជុំនេះ មានការចូលរួមពីឧបនាយករដ្ឋមន្ត្រីចំនួន២រូប រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីប្រមាណ១២០រូបពីបណ្តាប្រទេសសាមជិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ FAO បានចូលរួមកិច្ចប្រជុំនេះ។
នៅក្នុងសម័យបើកសន្និសីទ FAO កាលពីថ្ងៃទី១ កក្កតា លោក Tharman Shanmugaratnam - រដ្ឋមន្ត្រីសម្របសម្រួលគោលនយោបាយសង្គមសិង្ហបុរី និងជាសហប្រធាននៃគណៈកម្មាធិការសកលស្តីពីសេដ្ឋកិច្ចធនធានទឹករបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក ដើម្បីសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រ អាកាសធាតុ និងបរិស្ថានសកល។ លោក Shanmugaratnam ក៏បានលើកឡើងពីការច្នៃប្រឌិតដ៏ជោគជ័យរបស់វៀតណាមនៅពេលអនុវត្តន៍គម្រោង VnSAT ដើម្បីកាត់បន្ថយបរិមាណទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញានិងអនុវត្តប្រព័ន្ធធារាសាស្រ្តប្រកបដោយភាពច្នៃប្រឌិតផងដែរ។ គម្រោង VnSAT ដោយមានប្រព័ន្ធធារាសាស្រ្តសន្សំសំចៃទឹក បាននាំមកនូវប្រសិទ្ធភាពល្អយក្នុងវិស័យកសិកម្ម ជួយប្រជាកសិករកាត់បន្ថយការចំណាយនិងពេលវេលា៕