• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីកាកសំណល់ប្លាស្ទិកនៅបារាំង

កាលពីថ្ងៃទី ២៧ ខែឧសភាសន្និសីទជាន់ខ្ពស់ស្តីពីការដោះស្រាយបំពុលដោយកាកសំណល់ប្លាស្ទិកបានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ទិដ្ឋភាពសន្និសីទ។ រូបថត៖ qdnd.vn

តំណាងនៃប្រទេសនិងតំបន់ដែនដីចំនួនជិត ២០០ បានចូលរួមសន្និសីទនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang តំណាងវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។

សន្និសីទនេះបានពិភាក្សាលើការជំរុញការផលិត ការចែកចាយ និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវផលិតផលប្លាស្ទិក ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំក្នុងវិស័យនេះ ក៏ដូចជាការគ្រប់គ្រងកាកសំណល់ប្លាស្ទិកឱ្យបានសមស្រប និងកាត់បន្ថយការបោះចោលកាកសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន។

នៅក្នុងសិក្ខាសាលាតុមូល ការពិគ្រោះយោបល់បានផ្តោតលើក្តីព្រួយបារម្ភរបស់សង្គម ចំពោះបញ្ហាបំពុលប្លាស្ទិកសកល និងភាពចាំបាច់ត្រូវមានសកម្មភាពជាក់ស្តែងដើម្បីបញ្ចប់ស្ថានភាពនេះ ទន្ទឹមនឹងនោះចែករំលែកគំនិតផ្តួចផ្តើមថ្នាក់ជាតិក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក។ ប្រតិភូមានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់បំពុលប្លាស្ទិកនៅឆ្នាំកខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top