• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


 វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

 នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ក្រសួងការពារ​ប្រទេស​វៀត​ណាម​និង​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​ ( UNDP) ប្រចាំនៅវៀតណាម​បាន​រៀប​ចំ​សិក្ខាសា​លា​អន្តរជាតិ​ស្ដីពី​"ការកសាង​សមត្ថភាព​របស់​វៀតណាម​ ក្នុងសកម្មភាពរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ​"។​
 
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការ​ពារប្រទេសវៀត​ណាម ប្រធាន​គណកម្ម​ការនៃក្រសួង​ការពារប្រទេស​ ទទួលបន្ទុកការចូលរួមសកម្មភាពរក្សាសន្តិភាព​របស់​អង្គការសហ​ប្រជាជាតិ និង​លោក​ Kamal Malhotra អ្នកសម្រប​សម្រួលរបស់​អង្គការសហប្រជាជាតិប្រ​ចាំ​នៅវៀតណាម​ និង​ជាតំណាងរបស់ UNDP ប្រចាំនៅវៀត​ណាម បាន​អញ្ជើញ​ធ្វើជា​សហអធិបតី​ក្នុង​សិក្ខាសាលា​នេះ។ សិក្ខាសាលា​នេះសំដៅ​ស្វែងរក​វិធីសាស្រ្ត​ ខ្លឹម​សារ ដំណើរការឲ្យសម​ស្រប ដើម្បីរួម​ចំណែក​លើក​កម្ពស់​សមត្ថភាព​ចូល​រួម​សកម្មភាព​រក្សាសន្តិភា​ព​របស់អង្គកា​រសហប្រជាជាតិ ព្រមទាំង​កសាង​នាយកដ្ឋាន​រក្សាសន្តិភាព​វៀត​ណាម​ឲ្យក្លាយ​ទៅជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ បណ្តុះបណ្តា​លនៅតំបន់ និង​អន្តរជាតិ​លើវិស័យ​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top