• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតលើពិភពលោក

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៣ មីនា នៅមជ្ឈមណ្ឌលពិព័រណ៍ Excel នៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ពិព័រណ៍ White Label World ២០២២ បានទាក់ទាញ ការចូលរួមរបស់សហគ្រាសចំនួន ៥០០ អង្គភាព និងភ្ញៀវចំនួន ៧.០០០ នាក់ ដែល ជាឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាមផ្សព្វផ្សាយផលិតផល ស្វែងរកដៃគូ អាជីវកម្ម និងឱកាសនាំចេញនៅក្នុងទីផ្សារចក្រភពអង់គ្លេសនិងអឺរ៉ុប។
  ទំនិញវៀតណាមត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍។ (រូបថត៖ Vietnam+)  

សហគ្រាសវៀតណាមចំនួន១៤អង្គភាព បានចូលរួមឧទ្ទេសនាមផលិតផលដ៏ សម្បូរបែប ចាប់ពីកសិផល ផលិតផលសិប្បកម្ម គ្រឿងសង្ហារឹម ដល់ផលិតផល ទេសចរណ៍ និងសេវាកម្មមណ្ឌលឧស្សាហកម្មនៅឯពិព័រណ៍ពាណិជ្ជកម្មដ៏ធំបំផុតលើ ពិភពលោកសម្រាប់សហគ្រាសដែលលក់ទំនិញតាមប្រព័ន្ធអនឡាញ "White Label World Expo London ២០២២"។

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៣ មីនា នៅមជ្ឈមណ្ឌលពិព័រណ៍ Excel នៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ពិព័រណ៍ White Label World ២០២២ បានទាក់ទាញ ការចូលរួមរបស់សហគ្រាសចំនួន ៥០០ អង្គភាព និងភ្ញៀវចំនួន ៧.០០០ នាក់ ដែល ជាឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាមផ្សព្វផ្សាយផលិតផល ស្វែងរកដៃគូ អាជីវកម្ម និងឱកាសនាំចេញនៅក្នុងទីផ្សារចក្រភពអង់គ្លេសនិងអឺរ៉ុប។

ស្តង់ទំនិញវៀតណាមចូលរួមពិព័រណ៍ដោយមានផលិតផលសម្បូរបែបដូចជា កាហ្វេ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម របស់របរធ្វើពីឫស្សី ផ្តៅ ទំនិញសិប្បកម្មជាដើម ដែលបានទាក់ទាញអាជីវករនិងអ្នកទស្សនាជាច្រើន។ នៅពិព័រណ៌ពាណិជ្ជកម្មសកលនេះ សហគ្រាសវៀតណាម និងដៃគូអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្ត្រចំនួនបី ដែលមានតម្លៃសរុប ៣០០លានផោន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top