• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំនៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន


 ប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំលើកទី ៩ របស់ក្រុមការងារពិសេស ីIAI 
 

នាថ្ងៃ​ទី៣ និងទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់​ការ​លេខាធិការដ្ឋាន​អាស៊ាន​ប្រចាំ​ទី​ក្រុង​ហ្សាកា​តា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៥៩នៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អា​ស៊ាន​ (IAI Task Force​ លើកទី ៥៩) និងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ៩នៃក្រុម​ទទួល​បន្ទុក​គំនិត​ផ្តួចផ្តើម​តភ្ជាប់​អាស៊ាន​ជាមួយ​ដៃគូអាស៊ាន។ ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន​បានចូល​រួមក្នុង​កិច្ចប្រជុំទាំងនេះ។
 
សូមគូសបញ្ជាក់​ថា កិច្ចប្រជុំលើកទី ៥៩ នៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន ដែលជាកិច្ចប្រជុំ​ប្រចាំ​ ថ្នាក់តំណាងអចិន្ត្រៃយ៍នៃបណ្តាប្រទេសអាស៊ាន
 
សំដៅពិនិត្យ​ឡើងវិញ ចំពោះការអនុវត្តរាល់គម្រោងក្នុង IAI និងដាក់ចេញសំណើរជាដំណោះស្រាយ លើកកម្ពស់​ប្រសិទ្ធិភាព នៃការអនុវត្តផែនការសកម្មភាពរបស់ IAI ដំណាក់កាលទី៣ (IAI Work Plan III)។ រហូត​មកដល់​ពេលនេះ ​ក្រោយរយៈពេល៣ឆ្នាំអនុវត្តន៍មក  មានសកម្មាភាព​ចំនួន១៩លើ២៦នៃផែនការការងារ IAI ដំណាក់​កា​ល​​ទី ៣ (២០១៦-២០២០) ត្រូវបានអនុវត្តន៍ គឺស្រូបយក ៧៣%។ បច្ចុប្បន្ននេះមានគម្រោងជាង១០០ត្រូវ​បាន​​អនុម័តនិងកំពុងត្រូវបានអនុវត្តដោយមានទឹកប្រាក់សរុបជិត២៦លានដុល្លារអាមេរិក។ សិង្ហបុរីឥណ្ឌា​អាល្លឺម៉ង់​អឺរ៉ុបនិង​ជប៉ុនជាដៃគូផ្តល់​ជំនួយច្រើនជាង​គេ។ នាពេលខាង​មុខនេះក្រុមការងារទទួលបន្ទុ​កការ​ផ្តួចផ្តើមតភ្ជាប់អាស៊ាន បាន​ឯកភាពបន្ត​ជំរុញគម្រោង​នានាហើយឆាប់ៗនេះ នឹងនាំ​មកនូវ​សំណើគ​ម្រោងចំ​នួន១៤​ដែលកំ​ពុង​ត្រូវបានអភិវឌ្ឍ។
 
នៅក្នុងកិច្ចប្រជុំនេះ​ដែរប្រទេសជា​ដៃគូរបស់​អាស៊ាន​បានបញ្ជាក់​ជាថ្មីនូវ​ចំណាប់​អារម្មណ៍ និង​ការប្តេជ្ញា​ចិត្តគាំ​ទ្រគម្រោង​នានា ក្នុងក្រប​ខ័ណ្ឌIAI ដោយសង្កត់ធ្ងន់ថាIAI គឺ​ជាគំនិតផ្តួចផ្តើម និងក្រប​ខ័ណ្ឌកិច្ច​សហប្រតិ​បត្តិការដ៏​សំខាន់​មួយ ដើម្បីជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាពិសេស​ការអភិវឌ្ឍ​ នៅអាស៊ានតែម្តង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top